រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យឆេះឃ្លាំងស្តុកកម្រាលព្រំទុកសម្រាប់ពិធីបុណ្យសាសនា ឥស្លាម យ៉ាងសន្ធោសន្ធៅ នៅចំណុចភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់។ បើយោងប្រភពព័ត៌មានពីពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា៖ ឃ្លាំងស្តុកកម្រាលព្រំទុកប្រើប្រាស់សម្រាប់ពិធីបុណ្យសាសនា ឥស្លាម មួយនេះ គឺធ្វើអំពីដែកប្រក់ដំបូលស័ង្កសី។ ប្រភពបន្តថា ការដែរមានភ្លើងឆេះឃ្លាំងស្តុកនេះ នៅមិនទាន់ដឹងមូលហេតុនៃការបង្កឡើងនៅឡើយទេ។ ដោយឡែកៈ ប្រភពផ្សេងមួតទៀតបានអោយដឹងថា៖ នៅពេលដែរគេឃើញមានផ្សែងហុយខ្លាំងលាយឡំនឹងអណ្តាតភ្លើង ក៏បានធ្វើការទំនាក់ទំនងរាយការណ៍ជូនដល់អាជ្ញាធរមានសមត្ថកិច្ចភ្លាម។ ភ្លាមៗនោះ កងកម្លាំងពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍មកដល់ភ្លាមៗ ក៏ប៉ុន្តែ ដោយសារអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយធ្វើអោយក្នុងការគ្រប់គ្រងស្ថានភាព។ ប្រភេពពីអាជ្ញាធរមូលដ្ឋានបានអោយដឹងថា៖ ទំហំនៃការខូចខាត ក៏ដូចជាមូលហេតុនៃការឆាបឆេះនេះ ខាងអាជ្ញាធរនិងសមត្ថកិច្ចជំនាញមិនទាន់ដឹងច្បាស់នៅឡើយទេ{រាយការណ៍បឋមៈ ដោយៈ លោក សេង រ័ត្ន}៕ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា