ខេត្តព្រៃវែង៖ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនៃស្នងការខេត្តព្រៃវែង សូមធ្វើការបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងជាពិសេសបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមេត្តាទទួលជ្រាបអំពីខ្លឹមសារនៃសារព័ត៌មាន KH PLUS News បានចុះថតធ្វើការអត្ថាធិប្បាយផ្សាយផ្ទាល់ (Live) លើបណ្តាញទំនាក់ទំនងសង្គមដោយបានអះអាងថា នៅចំណុចភូមិ ព្រៃគុយ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានលេងល្បែងប្រជល់មាន និងអាប៉ោង យ៉ាងគគ្រឹគគគ្រេង និងបង្កហិង្សាវាយតប់ទៅលើអ្នកសារព័ត៌មានផងដែរ ។ បន្ទាប់ពីបានទទួលព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាអោយកម្លាំងជំនាញខេត្ត ដឹកនាំដោយលោកវរសេនីយ៏ឯក នៅ ហាច ស្នងការរង សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ធ្វើការស្រាវជ្រាវ ទទួលបានលទ្ធផលដូចខាងក្រោម ៖ -នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ច បានអញ្ជើញប្រជាពលរដ្ឋចំនួន០២នាក់ (ឈ្មោះឆុន តឹក ភេទប្រុសនិងឈ្មោះ ឡុង ពុធ ភេទប្រុស) ដែលទាំងពីរនាក់បានបំភ្លឺអះអាងថា មានមនុស្សប្រហែល១០នាក់ជួបជុំគ្នា មានបំណងរៀបចំលេងល្បែងប្រជល់មាន់ ប៉ុន្តែពុំសម្រេចដោយសារក្រុមសារព័ត៌មានបានចុះមកដល់ធ្វើការថតផ្សាយផ្ទាល់ ខណៈនោះក្រុមមនុស្សទាំងនោះបានបំបែកគ្នាចេញពីទីតាំងនោះតែម្តង។ -តាមការស្រាវជ្រាវរកឃើញថា កន្លងមក ម្ចាស់ផ្ទះឈ្មោះ ព្រាប សារ៉េត និងប្រពន្ធឈ្មោះ ជា មករា ធ្លាប់បានផ្តល់ទីតាំងលេងល្បែងប្រជល់មាន់ និងអាប៉ោងប្រាកដមែន ហើយម្ចាស់ទីតាំងនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចចុះទៅធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យានៅចំពោះមុខអាជ្ញាធរមូលដ្ឋានទៀតផង។ -អំឡុងពេលដែលក្រុមអ្នកសារព័ត៌មានចុះដល់កន្លែងកើតហេតុ ត្រូវបានអ្នកភូមិប្រមាណជា ១០នាក់ ធ្វើការរារាំង ដោយពុំអនុញ្ញាតឲ្យធ្វើការថតរូបភាពសកម្មភាពនោះឡើយ ប៉ុន្តែពុំបានប្រព្រឹត្តអំពើហិង្សាបង្ករបួសស្នាមនោះទេ ។ -ពាក់ព័ន្ធករណីនេះ លោកអធិការនគរបាលស្រុកកំពង់ត្របែក ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញក្រុមអ្នកសារព័ត៌មាន KH PLUS News និងម្ចាស់ផ្ទះមកធ្វើការពន្យល់ណែនាំ សម្របសម្រួល ដោយភាគីទាំងពីរ បានទទួលយកការព្រមព្រៀងសះជា មិនប្រកាន់ជំហរប្តឹងផ្តល់គ្នានោះទេ និងបានធ្វើការសុំទោសគ្នាទៅវិញទៅមកដោយសន្តិវិធី។ -កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត នឹងបន្តស្រាវជ្រាវករណីខាងលើបន្ថែមទៀត ក្នុងករណីរកឃើញភស្តុតាងអាចដាក់បន្ទុកលើក្រុមអ្នកញៀនល្បែងទាំងនោះ នឹងកសាងសំណុំរឿងតាមនីតិវិធីដើម្បីឈានដល់ការអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់។ ដោយឡែក ចំពោះម្ចាស់ទីតាំងខាងលើ បើនៅតែគឃ្លើនផ្តល់ទីតាំងប្រព្រឹត្តបទល្មើសល្បែលស៊ីសងបន្តទៀតផ្ទុយពីកិច្ចសន្យា នឹងត្រូវអនុវត្តវិធានការច្បាប់តែម្តង៕
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា