ខេត្តបន្ទាយមានជ័យ៖ ដំណើរការនៃការចាក់វ៉ាក់សាំងជូនកម្លាំងចម្រុះជួរមុខទិសទី១ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជម្រុញ) Astra Seneca ដើម្បីបង្ការជំងឺកូវីដ-១៩ ដំណើរការដោយក្រុមរថយន្តចល័តយោធភូមិភាគទី៥ រួមជាមួយក្រុមគ្រូពេទ្យ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដែលបានដំណើរការចល័តចាក់ ចាប់ពីព្រំប្រទល់ខេត្តឧត្តរមានជ័យ ដល់ព្រំព្រទល់ខេត្តបាត់ដំបង ជាង ១៥០ គីឡូម៉ែត្រ។ លោកឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាសន៍ថា កងកម្លាំងចម្រុះជួរមុខដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជម្រុញ) រួមមានស្ថាប័នកងទ័ពចំនួន ៩ អង្កភាព រួមជាមួយនគរបាលការពារព្រំដែនគោក សរុបរួមចំនួន ១០ អង្គភាព ដែលបានដំណើរការចាក់ចាប់ពីម៉ោង០៦និង៣០នាទីព្រឹក ដល់ម៉ោង១៦និង០០នាទីរសៀល បានបញ្ចប់តាមផែនការថ្នាក់លើ។ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ យុទ្ធនាការចាក់វ៉ាក់សាំងជូនកងកម្លាំងជួរមុខអោយបានលឿនបំផុត ដើម្បីធានាបានសុខសុវត្ថិភាពជូនកងកម្លាំង ដែលកំពុងការបំពេញប្រតិបត្តិការបិទខ្ទប់ជួរមុខ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់តាំងខែធ្នូ ឆ្នាំ២០២០ គិតមកដល់ពេលនេះរយះពេលជាង០៨ខែ មកហើយ ដោយកងកម្លាំងទទួលបានការវ៉ាក់សាំងបង្ការជំងឺខូវីដ-១៩ នោះ មានចំនួន៣ដូស រួចមកហើយ។ ក្នុងនាមថ្នាក់ដឹកនាំយោធភូមិភាគទី៥ ក៏ដូចជាកម្លាំងជួរមុខនៅទិសទី១ យោធភូមិភាគទី៥ទាំងអស់ សូមគោរពថ្លែងអំណរគុណ និងគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីសូមទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និង ទទួលបានជោគជ័យ ក្នុងការដឹកនាំប្រទេសជាតិអោយមានការរីកចម្រើនជាបន្តទៀត៕ ដោយ: លោក ជួង វិសិដ្ឋ និពន្ធនាយក
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា