ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រសួងការពារជាតិ អាមេរិក តម្រូវអោយយោធាទាំងអស់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាកាតព្វកិច្ច.!!!
Tue,10 August 2021 (Time 03:56 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 619នាក់)


ព័ត៌មានអន្តរជាតិ៖ យោងតាមសេចក្តីប្រកាស ដែលរដ្ឋមន្រ្តីក្រសួងការពារជាតិ Lloyd Austin ផ្ញើទៅកាន់បុគ្គលិកនៃក្រសួងការពារជាតិទាំងអស់ បានបង្ហាញថា កងទ័ពទាំងអស់នឹងមានពេលរហូតដល់ថ្ងៃទី១៥ ខែកញ្ញា ដើម្បីចាក់វ៉ាក់សាំង។ ហើយក៏អាចលឿនជាងនេះ អាស្រ័យលើការវិវត្តទាក់ទងនឹងការអនុម័តវ៉ាក់សាំង ឬការរីករាលដាលនៃជំងឺកូវីដ-១៩។ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានមានប្រសាសនៅក្នុងសេចក្តីប្រកាសនោះថា “ខ្ញុំនឹងស្វែងរកការយល់ព្រមពីប្រធានាធិបតី ដើម្បីធ្វើអោយវ៉ាក់សាំង ក្លាយជាកាតព្វកិច្ច មិនលើសពីពាក់កណ្តាលខែកញ្ញានោះទេ ឬ ភ្លាមៗបន្ទាប់ពីមានការយល់ព្រមពី FDA មុនពេលនោះ”។ លោក Austin បានបន្ថែមថា “ខ្ញុំនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការធ្វើសកម្មភាពឆាប់ៗ ឬ ផ្តល់អនុសាសន៍ផ្សេងៗទៅលោកប្រធានាធិបតី។ ដើម្បីការពារជាតិនេះ យើងត្រូវការកម្លាំងដែលមានសុខភាពល្អនិងត្រៀមខ្លួនជាស្រេច”។ វ៉ាក់សាំង Pfizer ត្រូវបានគេរំពឹងថានឹង ទទួលបានការអនុម័តដោយរដ្ឋបាលចំណីអាហារនិងឱសថ នាដើមខែកញ្ញា។ ប្រសិនបើរឿងនេះមិនកើតឡើងទេនោះ លោក Austin អាចស្វែងរកការលើកលែងពីប្រធានាធិបតី ដើម្បីទាមទារអោយកងទ័ពទទួលថ្នាំបង្ការ។ លោក Austin លើកទឹកចិត្តដល់បុគ្គលិកទាំងអស់អោយចាក់វ៉ាក់សាំងភ្លាមៗ ដោយមិនគិតពីតម្រូវការអ្វីឡើយ។ ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី Joe Biden បានគាំទ្រគំនិតវ៉ាក់សាំងកាតព្វកិច្ច នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបញ្ចេញកាលពីរសៀលថ្ងៃចន្ទ។ លោក Biden និយាយថា “ខ្ញុំគាំទ្រសាររបស់លោក Austin ចំពោះកងកម្លាំងនៅថ្ងៃនេះ អំពីផែនការរបស់ក្រសួងការពារជាតិដើម្បីបន្ថែមវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅក្នុងបញ្ជីនៃការចាក់វ៉ាក់សាំងកាតព្វកិច្ច សម្រាប់សមាជិកសេវាកម្មរបស់យើងមិនលើសពីពាក់កណ្តាលខែកញ្ញា។ លោក Austin និងខ្ញុំ បានចែករំលែកការប្តេជ្ញាចិត្ត ដើម្បីធ្វើអោយប្រាកដថា កងទ័ពរបស់យើងមានគ្រប់ឧបករណ៍ដែលពួកគេត្រូវការ ដើម្បីធ្វើការងាររបស់ពួកគេប្រកបដោយសុវត្ថិភាពតាមដែលអាចធ្វើទៅបាន”៕ ----------------------------------------------------------------- International News: According to a statement sent by Defense Minister Lloyd Austin to all Defense Ministry staff, all troops will have until September 15 to be vaccinated. It could also be faster depending on developments related to vaccine approval or the spread of Covid-19. "I will seek presidential approval to make the vaccine mandatory no later than mid-September or immediately after FDA approval," Secretary of Defense Lloyd Austin said in a statement. "Before that." "I will not hesitate to take immediate action or make any recommendations to the President," Austin added. "To defend this nation, we need a healthy and ready force." Pfizer vaccine is expected to Approved by the Food and Drug Administration in early September. If this does not happen, Austin could seek a waiver from the president to demand that the army be vaccinated. Austin encourages all employees to be vaccinated immediately, regardless of need. Meanwhile, President Joe Biden supported the idea of ​​a mandatory vaccine in a statement issued Monday afternoon. "I support Austin's message to the forces today about the Department of Defense's plan to add the Covid-19 vaccine to the list of mandatory vaccinations for our service members no later than mid-September," Biden said. . "Austin and I share our commitment to making sure our troops have all the equipment they need to do their job as safely as possible." www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1939 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6847 នាក់
ខែនេះ :
20068 នាក់
3 ខែនេះ :
71966 នាក់
សរុប :
1560135 នាក់