ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិនៃគណៈកម្មការ អន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាល អមដំណើរប្រតិភូ បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល បម្រុងសម្រាប់ព្យាបាលជូនបងប្អូនពលករខ្មែរ ដែលវិលត្រលប់ពីប្រទេសថៃ និងក្នុងករណីដែលមានជំងឺកូវីដ-១៩ មានទីតាំងក្នុងក្រុងសិរីសោភ័ណ និង ស្រុកមង្គលបូរី។ ក្នុងការចុះពិនិត្យទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នេះ ក៏មានការចូលរួមអមដំណេីរដោយ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនិងក្រុមការងារសុខាភិបាលផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏ជម្រុញដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រុមការងាសាងសង់ ត្រូវពន្លឿនដំណេីរការសាងសង់អោយបានឆាប់រួចរាល់ ដេីម្បីដាក់ដំណេីការព្យាបាលជូនអ្នកជំងឺកូវីដ-១៩។ ទន្ទឹមនិងនោះ ឯកឧត្តម ក៏បានថថ្លែងការកោតសរសេីរចំពោះថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ មន្ត្រីរាជការ កងកម្លាំង ដែលបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលយេីងត្រូវតែរួបរួមគ្នាដេីម្បីទប់ស្កាត់អោយបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសេសប្រភេទបំប្លែងថ្មី Delta ដែលវាមានលទ្ធភាពចម្លងលឿន នឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ បេីសិនយេីងព្យាបាលមិនបានទាន់ពេលវេលា។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ថា៖ រហូតមកទល់ពេលនេះខេត្តបានរៀបចំមណ្ឌល ចត្តាឡីស័កមានរហូតទៅដល់១៩ទីតាំង ទូទាំងខេត្តបន្ទាយមានជ័យ ដែលពលករកំពុងស្នាក់នៅធ្វេីចត្តាឡីស័កមានចំនួន៣៩០០នាក់ នឹងត្រៀមសម្រាប់បងប្អូនពលករដែលនឹងវិលត្រលប់មកកម្ពុជាវិញ បន្ទាប់ពីមានការបេីកព្រំដែនវិញនៅពេលខាងមុខផងដែរ។ ក្នុងនោះដែលនៅក្នុងខេត្តក៏មានមណ្ឌលព្យាបាល ចំនួន១៥ទីតាំង ដែលអាចទទួលបានអ្នកជំងឺបានប្រមាណ៥០០០នាក់ហេីយ។ ឯកឧត្តម អ៊ុំ រាត្រី បានបន្ថែមថា៖ មកទល់ពេលនេះមានអ្នកជំងឺជាពលករ និង អ្នកជំងឺក្នុងសហគមន៍មានចំនួន៣៨០០នាក់ ដែលកំពុងសម្រាក់ព្យាបាលនៅក្នុងខេត្ត។ ជាមួយគ្នានេះខេត្តក៏បាានរៀបចំកន្លែងមណ្ឌលព្យាបាលធំចំនួន២កន្លែងទៀត ដែលក្នុងមួយទីតាំងមានចំនួន៣០០០គ្រែ ដែលទទួលអ្នកជំងឺបានចំនួន៣០០០នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា