ខេត្តឧត្ដរមានជ័យ៖ តាំងពីលោក ញិប ផល្លិក ចូលកាន់តំណែងជាមន្រ្តីគយចល័តតំបន់៥ ជំនួសលោក មឿន មិនទាន់បានមួយឆ្នាំផង ក្រុមអាជីវកររកស៊ីដឹកទំនិញចេញចូលខ្មែរ-ថៃ តាមចក្រអត្តរជាតិជាំ សម្ដែងការហួសចិត្ត និង ស្ទើរក្អួតឈាម ព្រោះតែអោយបង់លុយលើសលុប ដោយមិនបានចេញបង្កាន់ដៃបញ្ជាក់សាច់ប្រាក់ត្រឹមត្រូវតាមគោលការ បង់ថវិការ ចូលរដ្ឋឡើយ សង្ស័យថាលោក និងបក្ខពួកកូនចៅដែលអង្គុយកត់ក្បាលរថយន្ត យកលុយសម្រាប់ខ្លួនឯងច្រើនជាង ថវិការបង់ចូលរដ្ឋ ហើយមើលទៅ។ រាល់ថ្ងៃគេសង្កេតឃើញថា លោក ញិប ផល្លិក មន្រ្តីគយចល័តតំបន់៥ កំពុងតែមមាញឹកទាំងព្រឹកទាំងល្ងាច ដោយដាក់កូនចៅមិនមានឯកសដ្ឋានច្បាស់លាស់ អោយអង្គុយចាំកត់ក្បាលរថយន្តដឹកទំនិញ របស់ក្រុមអាជីវករដែររកស៊ីដឹកទំនិញគ្រប់ប្រភេទចេញពីប្រទេសថៃ ចូលមកស្រុកខ្មែរ តាមច្រកអត្តរជាតិជាំ គឺចាំតែប្រមូលលុយជារៀងរាល់ថ្ងៃនៅក្រោមដើមស្វាយ ត្រង់ចំណុច ភូមិជើងភ្នំ ឃុំត្រពាំងប្រិ៍យ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ បើយោងតាមប្រភពអ្នកស្និតស្នាលនឹងលោក ញិប ផល្លិក បានអោយដឹងថា ក្រោយពីលោក មឿន ឃ្លាតចេញពីស្រុកអន្លង់វែង ស្រាប់តែស្ងាត់ៗលេចមុខចេញ លោក ញិប ផល្លិក មកចូលកាន់តំណែងជាមន្រ្តីគយចល័តតំបន់៥ ជំនួសវិញ មិនទាន់បានប៉ុន្មានផង លោកចាប់ផ្តើមរឹបការបង់ប្រាក់ទៅលើក្រុមអាជីវករខ្លាំងឡើង ខ្លាំងឡើង ស្ទើរតែគ្មានកម្រៃសម្រាប់ផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ នៃសម័យកូវីដ-១៩។ មិនតែប៉ុណ្ណោះ.! ប្រភពដ៏ដែលបានបញ្ជាក់បន្ថែមថា៖ លោក ញិប ផល្លី កំពុងសម្ងំកើបលុយរបៀបអំពើរពុករលួយស្របច្បាប់ ដើម្បីស្ដាដើមក្នុងការចូលកាន់តំណែងជំនួសលោក មឿន ក៏ព្រោះ លោក ឈួន សោភា មេគយចល័តតំបន់៥ បើកដៃអោយលោកទើបអាចទៅរួច ក្នុងការឃុបឃិតជាមួយក្រុមឈ្មួញទុច្ចរិតមួយចំនួន ដែលរកស៊ីដឹកទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ដែលតែងលួចបង្កប់នូវម្ហូបអាហារខូចគុណភាព មានដូចជា៖ ឆ្អឹងមាន់ ជង្គង់មាន់ ស្លាបមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ។ល។ សុទ្ធសឹងជាអាហាកាក់សំណល់គ្មានគុណភាពដែលប្រទេសថៃមិនបរិភោគ និយាយជារួមអោយតែក្រុមឈ្មួញទាំនោះ បង់លុយគ្រប់ជំនាញហើយ គឺអាចបន្តដំណើរទៅមុខ លក់ចែកចាយតាមទីផ្សារក្នុងស្រុកអន្លង់វែង និងនៅតាមបណ្តាស្រុកមួយចំនួនទៀត ក្នុងខេត្តឧត្ដរមានជ័យ បានយ៉ាងរលូនផងដែរ។ នៅថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២១ ក្រុមការងារយើងខ្ញុំក៏បានខលទៅលោក ញិប ផល្លិក មន្រ្តីគយចល័តតំបន់៥ ពីបីដងដែរដើម្បីសុំការបំភ្លឺពីលោក តេចូលហើយតែគ្មានអ្នកទទួល ហើយអង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីលោករាល់ម៉ោងធ្វើការ៕ ដោយៈ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា