ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ អញ្ជើញប្រជុំពិភាក្សាជាមួយអាជ្ញាធរថៃ ក្នុងគោលបំណងសម្របសម្រួលរកទីតាំង ចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋខ្មែរជាអាជីវករលក់ដូរក្នុងផ្សាររោងក្លឿរ.!!!
Wed,11 August 2021 (Time 03:29 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 575នាក់)


ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមដំណើរដោយ លោក កែវ ដារ៉ារស្មី អភិបាលរងក្រុង.លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត.លោកអនុសេនីយ៍ឯក សរ សុភក្ត្រា ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ កងរាជអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែត.លោកវរសេនីយ៍ឯក ខន លីដេត និង លោកវរសេនីយ៍ទោ ពេជ្រ សារិទ្ធ តំណាងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានអញ្ជើញចូលរួមប្រជុំពិភាក្សា ជាមួយអាជ្ញាធរប្រទេសថៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីសិក្សាទីតាំងភូមិសាស្ត្រសម្រាប់រៀបចំកន្លែង ចាក់វ៉ាក់សាំង ជូន បងប្អូនប្រជាពលរដ្ឋខ្មែរជាអាជីវករលក់ដូរក្នុងផ្សាររោងក្លឿរ រួមនឹងតំបន់ក្បែរនោះផ្សេងទៀត។ អាជ្ញាធរក្រុងបានអោយដឹងថា៖ ចំពោះ លទ្ធផល ថ្ងៃកំណត់ ការចាក់ វ៉ាក់សាំង គឺរងចាំការសម្រេចរបស់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តទាំងថ្វេភាគី។ គួរបញ្ជាក់ថា៖ ព្រឹត្តិការណ៍នេះបានធ្វើឡើងក្រោមកិច្ចសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ពិសេសក្រោមស្មារតីខិតខំប្រឹងប្រែងឥតឈប់ឈរ និងការទទួលខុសត្រូវខ្ពស់ក្នុងគោលបំណងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ ដោយ: លោក ហ៊ីម ឯល និពន្ធនាយករង

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1131 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6443 នាក់
ខែនេះ :
22281 នាក់
3 ខែនេះ :
76900 នាក់
សរុប :
1660827 នាក់