ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ជនសង្ស័យម្នាក់ លួចកាបូបស្ត្រីម្នាក់ នៅផ្សារទ្រាស កាលពីថ្ងៃទី៣១ ខែកក្កដា ពេលនេះកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅលាសាដំបូងខេត្តហើយ.!!!
Sun,01 August 2021 (Time 04:47 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 555នាក់)


ខេត្តបន្ទាយមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកអនុសេនីយ៍ឯក អ៊ុក សូរផុន មេញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានដឹកនាំកម្លាំង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាច ណាន ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង២០និង០៨នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ភុក ខឿន ភេទស្រី អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចកាបូបលុយរបស់ខ្លួនកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ក្នុងខណ:ពេលខ្លួនជិះម៉ូតូទៅទិញម្ហូបនៅភូមិទ្រាស ឃុំគោកកឋិន ហើយបានទុកកាបូបលុយក្នុងកន្រ្តកម៉ូតូនៅក្បែរខ្លួនដែលកំពុងទិញម្ហូប បន្ទាប់មកស្រាប់តែអ្នកលក់ដូរនៅក្បែរនោះបានស្រែកប្រាប់ថា មានមនុស្សប្រុសម្នាក់ជិះម៉ូតូ ម៉ាកឃ្លិច ពណ៌ស បានលួចយកកាបូបលុយក្នុងកន្ត្រកម៉ូតូបាត់ហើយ ភ្លាមនោះជនរងគ្រោះបានទូរស័ព្ទប្ដឹងទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក ភ្លាមនោះសមត្ថកិច្ចបានធ្វើការដេញស្ទាក់រហូតចាប់បានជនសង្ស័យភ្លាមៗតែម្ដង ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ ។ លោកអនុសេនីយ៍ឯក អ៊ុក សូរផុន បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើ ក្រោយពីកម្លាំងជំនាញរបស់លោកសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា កាលពីថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២១ រូបគេបានទៅលេងផ្ទះមិត្តភ័ក្តនៅស្រុកម៉ាឡៃ ហើយនៅពេលល្ងាចថ្ងៃដដែលមិត្តភ័ក្តរបស់គេបានប្រើរូបគេយកម៉ូតូម៉ាកឃ្លីច ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1J-8088 ជិះទៅទិញស្រាបៀរដើម្បីយកមកផឹកទាំងអស់គ្នា ស្របពេលនោះរូបខ្លួនមិនបានទិញស្រាបៀរទៅផ្ទះមិត្តភ័ក្តវិញទេ ខ្លួនក៏បានជិះម៉ូតូនោះទៅផ្ទះមិត្តភ័ក្តគេម្នាក់ទៀតឈ្មោះ ជី ឡា នៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយដេកនៅទីនោះ១យប់ លុះព្រឹកឡើងវេលាម៉ោងប្រហែលម៉ោងជាង១០ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ រូបខ្លួនបានចេញពីផ្ទះមិត្តភ័ក្តនៅភូមិក្បាលទន្សោង ស្រុកថ្មពួក ពេលមកដល់ចំណុចភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក រូបគេបានឈប់ទិញសាច់មាន់អាំងស្រាប់តែឃើញកាបូបលុយនៅក្នុងកន្ត្រកម៉ូតូ ដោយមានឱកាសល្អ រូបគេក៏លួចយកកាបូបលុយនោះហើយបើកម៉ូតូគេចខ្លួនតែម្ដង ដោយទទួលផលបាបទើបសមត្ថកិច្ចដេញស្ទាក់ព័ទ្ធចាប់បានតែម្ដង ។ ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងផងនោះ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានអោយដឹងថា ជនសង្ស័យរួមនឹងវត្ថុតាងម៉ូតូដែលជិះធ្វើសកម្មភាពត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ អ.ហ ខេត្តបញ្ជូនទៅតុលាការហើយ ចំណែកកាបូបលុយដែលដកហូតបានពីជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋាន អ.ហ ស្រុកថ្មពួក ប្រគល់អោយទៅម្ចាស់ដើមវិញហើយ៕ ដោយៈ លោក វ័ន ប៊ុនរើន ចំនួនការ

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
952 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6264 នាក់
ខែនេះ :
22102 នាក់
3 ខែនេះ :
76721 នាក់
សរុប :
1660648 នាក់