ខេត្តបន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ដើម្បីធានាបាននូវ ភូមិឃុំស្រុកនៃខេត្ត មានសុវត្ថិភាពទាំង៩ចំណុច កម្លាំងអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្តការអនុវត្តសហការកម្លាំងប៉ុស្តិ៍និមិត្ត និងអាជ្ញាធរសង្កាត់ ចុះប្រតិបត្តិការដូចភ្លៀងរលឹម ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ប្រើប្រាស់ ជួញដូរគ្រឿងញៀន រួមនិងវត្ថុតាង កាំភ្លើងកែច្នែ កាំបិទជាច្រើនដើម កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅចំណុចខ្ទមមួយកន្លែង ស្ថិតក្នុងភូមិដុងអារ័ញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែតបានអោយដឹងថា៖ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ ក៏បានយកទៅធ្វើសំណាកបឋម: ស្វែងរកជម្ងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត (ដីថ្មី) លទ្ធផល អវិជ្ជមាន ក៏បន្តនាំខ្លួនមកផ្នែកជំនាញធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោម លទ្ធផល វិជ្ជមាន ក៏ឃាត់ខ្លួនសួរនាំនិងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់វិធានការតាមច្បាប់ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ននេះហើយ។ នៅរសៀលថ្ងៃខែឆ្នាំដ៏ដែលនេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អោយដឹងថា៖ ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់រួមមានឈ្មោះ៖ ទី១-ឈ្មោះ ភិន ចាន់រ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ទី២-ឈ្មោះ ហ៊ាង សុខហឿន ភេទប្រុស អាយុ៣៦ឆ្នាំ។ តាមចម្លើយសារភាពពីរជនសង្ស័យទាំង០២នាក់ខាងលើ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង ចំណង់ (ហៅអេវ) ភេទប្រុស អាយុ២៧ឆ្នាំ។ ជនសង្ស័យទាំង០៣នាក់ មានទីលំនៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ វត្ថុតាងដកហូតបានរូមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លា(សង្ស័យសារធាតុញៀន) ចំនួន ០៦កូនថង់តូច,បំពង់កែវ០១,បំពង់ចូកគ្រឿងញៀនចំនួន០១,កាំភ្លើងកែឆ្នៃប៊ិច០១,គ្រាប់០២គ្រាប់ (គ្រាប់AK១គ្រាប់) កាំបិត០៤ដើម,ម្ស៉ៅម៉ត់សលាយជាមួយកំទេចថ្នាំពណ៌ផ្កាឈូក០១កូនថង់តូច,ដងកាំភ្លើងស្នប់កែច្នៃ០៣ដើម,សំបកថង់មួយចំនួន និងទូរសព្ទ០១គ្រឿង៕ ដោយ: លោក ជួង វិសិដ្ឋ និពន្ធនាយក
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា