កូនចៅលោក ឈួន សោភា គយចល័តតំបន់៥ កំពុងអាប់ដេតរឿងដ៏ល្បី ថ្មី មួយទៀត បើកប្រដេញគៀរថយន្តដឹកផ្លែឈើអោយធ្លាក់ចូលប្រឡាយក្រឡាប់នៅស្រុកពួក ហើយនាំគ្នាបើករត់គេចខ្លួនបាត់អស់.!!!
ខេត្តសៀមរាម៖ ល្បីកក្រើកមួយរឿងទៀតហើយ កូនចៅលោក ឈួន សោភា គយចល័តតំបន់៥ ប្រចាំការនៅចំណុចស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើករថយន្តប្រដេញរថយន្តដឹកផ្លែឈើ្មក្នុងស្រុកមួយគ្រឿង ដែលដឹកចេញពីស្រុកកំរៀង ខេត្តបាត់ដំបង បន្តទៅលក់នៅខេត្តសៀមរាប ត្រូវបានគយចល័តធ្វើការកាក់រថយន្ត និងឆែកឆេម្តងហើយនៅភូមិស្រម៉ោច និងអោយម្ចាស់ទំនិញផ្លែឈើបើករថយន្តទៅគយចល័តទឹកថ្លាបង់ពន្ធផងដែរ តែត្រូវបានម្ចាស់ទំនិញឈ្មោះ ម៉ុត ហៀង មិនព្រម ក៏បន្តដំណើរទៅដល់ស្រុកក្រឡាញ់ គយចល័តតំបន់៥ បើករថយន្តតាមឆែកឆេម្តងទៀដែរ គឺខាងគយនៅតែអោយម្ចាស់រថយន្តដឹកផ្លែឈើនោះ បង់ពន្ធជូនគយដដែលៗ តែម្ចាស់ផ្លែឈើ នៅតែអះអាងនិងតវ៉ាថា ផ្លែឈើក្នុងស្រុងឯងសោះ អោយបង់ដែរ។ បន្ទាប់មក ម្ចាស់ទំនិញផ្លែ
ឈើ អោយតៃកុងបើកបន្តរថយន្តបន្តដំណើរដល់ គយចល័ត ស្រុកពួក ឋិតក្នុងភូមិគំរូ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ស្រាប់តែឃើញមាន រថយន្តគយចល័តតំបន់៥ ម៉ាកលុចសុីស 330 ស្លាកលេខ រដ្ឋ 2-3378 បានជិះតាមពីក្រោយ និង រថយន្ត១បាំងកន្លះ បំពាក់ដោយសារ៉ែន មិនចាំស្លាកលេខ បើកប្រដេញនិងគៀបុករថយន្ដគាត់ធ្លាក់ចូលប្រឡាយក្រឡាប់តែម្តង ចំណែកក្រុមគយចល័តឃើញដូច្នោះ! ក៏នាំគ្នាបើករថយន្តរត់គេចខ្លួនបាត់ទៅ។ ដែលហេតុការនេះកើតឡើងនៅវេលាម៉ោង១២និង៥០យប់ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះបើយោងសម្តីពីជនរងគ្រោះឈ្មោះ ម៉ុត ហៀង បានអោយសារព័ត៌មានយើងខ្ញុំដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១២ខែឆ្នាំដ៏ដែលនេះ។
ម្ចាស់ទំនិញផ្លែឈើបានបន្តអោយដឹងថា៖ រថយន្តគាត់មានតែមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3F 6183 ដែលក្រឡាប់ ជិះគ្នាចំនួន០២នាក់៖ អ្នកបើកបរត្រូវជាក្មួយប្រុស ឈ្មោះ ម៉េង រួមនិងគាត់ឈ្មោះ ម៉ុត ហៀង អាយុ៤៨ឆ្នាំ រងរបួសស្រាល។
ក្នុងករណីខាងលើ មតិរិះគន់ពីមហារជនគ្រប់មជ្ឈដ្ឋាន បានចោតជាសំនួរសួរថា៖ តើ ប្រជាពលរដ្ឋស្លូតត្រង់ដែលការរកស៊ីដឹកផ្លែឈើខ្មែរក្នុងស្រុក នាសម័យកូវីដ-១៩ ដើម្បីបានកម្រៃខ្លះផ្គត់ផ្គង់គ្រួសារ តើខាងគយចល័ត មានចិត្តមេត្តាដែរឬទេ? តើខាងគយចល័ត តម្រូវដាច់ខាតគឺអោយអ្នកដឹកផ្លែឈើក្នុងស្រុកបង់ពន្ធជូនគយមេនដែរឬទេ? ម្យ៉ាងមួយទៀត គយចល័តតំបន់៥ និង គយចល័តស្រុកពួក ធ្វើការបើករថយន្តប្រដេញរថយន្តដឹកផ្លែឈើ ជាញឹកញាប់ ដូចករណីនេះចឹង ក្រឡាប់រថយន្តដឹកផ្លែឈើមួយគ្រឿង និង បង្កអោយមានរងរបួសស្រាល០២នាក់ ចំណែកផ្លែឈើ និង រថយន្ត រងការខូចខាត សំណាងល្អហើយ ម្ចាស់ទំនិញនោះ និង អ្នកបើកបរមិនស្លាប់ ចុះបើមានករណីស្លាប់បាត់បង់ជីវិតមនុស្ស តើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះរឿងខាងលើនេះ។
ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករ កម្ពុជា និង ឯកឧត្តម ឱម យ៉ិនទៀង រដ្ឋមន្ត្រីប្រឆាំងអំពើពុករលួយ មេត្តាដាក់អធិការកិច្ច ស៊ើបអង្កេតក្នុងករណីនេះផងទាន ដើម្បីរកយុត្តិធម៌ជូនដល់ពលរដ្ឋរកស៊ីស្លូតត្រង់វិញ។
ពាក់ព័ន្ធករណីខាងលើ សារព័ត៌មានយើងខ្ញុំ បានខលទៅលេខ 012509000 របស់លោក ឈួន សោភា ប្រធានគយចល័តតំបន់៥ មិនអាចសុំការបំភ្លឺពីលោកបានទេ ដោយចុចមិនចូល២ទៅ៣ដង ទូរស័ព្ទលោកអ្នកហៅនៅក្រៅតំបន់សេវា ហើយសារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺពីលោកនិងសាម៉ីខ្លួនដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ៖Tell.092190098/0886606773៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍