ខេត្តឧត្ដរមានជ័យ៖ ថ្ងៃសុក្រ ០៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង០៩ និង ២០នាទី ដោយមានការសម្របសម្រួលពី ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ និងដោយ បានបទបញ្ជាពីលោកស្នងការខេត្ត កម្លាំងអធិការដ្ឋាននគរបាលយុត្តិធម៌ ស្រុកអន្លង់វែង បានចុះប្រតិបត្តិការ ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីក្លែងបន្លំជាសមត្ថកិច្ចដើរប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកសិប្បកម្ម រួមមានឈ្មោះ៖ ទី១-ឈ្មោះ លុន តុនឡេង (ឡេង) ភេទអាយ៤៣ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរកសិករ។ ទី២-ឈ្មោះអៀម ប៊ុនធឿន(អែល)ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង មុខរបរកសិករ។ កម្លាំងនគរបាលយុត្តិធម៌បានអោយសារព័ត៌មានយើងខ្ញុំដឹងថា៖ ពាក់ព័ន្ធករណីជនសង្ស័យ០២នាក់ ដែលក្លែងបន្លំធ្វើជាសមត្ថកិច្ច និង ជាមន្ត្រីសាលាដំបូងខេត្តឧត្តរមានជ័យ ដើរយកលុយពីប្រជាពលរដ្ឋ បានប្រើប្រាស់មធ្យោបាយ រថយន្តម៉ាក Luxes RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-7103 ដែលប្រព្រឹតយ៉ាងសកម្មជិះដេញកាក់ឃាត់រថយន្តប្រជាពលរដ្ឋ ដែលរកស៊ីដឹកសិប្បកម្ម តាមដងផ្លូវ ក្នុងភូមិសាស្រ្ដ ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង។ ហើយការឃាត់ខ្លួននេះ យោងតាមការបញ្ជារបស់ ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ។ក្រោយពេលឃាត់ខ្លួន និង ធ្វើកំណត់ហេតុស្ដាប់ចម្លើយពីជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានដើរយកលុយពីប្រជាពលរដ្ឋដែលរកស៊ីដឹកសិប្បកម្ម ក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែងពិតប្រាកដមែន។ សមត្ថកិច្ចនគរបាលយុត្តិធម៌ ដកហូតវត្ថុតាបានរួមមាន៖ -រថយន្តចំនួន ០១គ្រឿង ម៉ាកLUXES RX៣៣០ ពណ៌ស ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខភ្នំពេញ ២X.៧១០៣ ជាមធ្យោបាយជិៈធ្វើសកម្មភាព ។ -ទូរស័ព្ទចំនួន ០៣ គ្រឿង។ បច្ចុប្បន្ន: ឃាត់ខ្លួនជាបណ្ដោះអាសន្នជនសង្ស័យ០២នាក់រួមវត្ថុតាង នៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី៕ ដោយ: សួន ចំណាប់ ចំនួយការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា