ក្រុងឡុងដ៍៖ បុរសវ័យចំណាស់ម្នាក់ ដែលជាអ្នកគាំទ្រក្រុម Brentford បានរំភើបរហូតដល់ស្រក់ទឹកភ្នែក ពេលដែលឃើញក្រុមរបស់ខ្លួន ឡើងមកលេងនៅ Premier League ជាលើកដំបូងក្នុងរយៈពេល ៧៤ឆ្នាំ ហើយស៊ុតបញ្ចូលទីក្រុម Arsenal ជាមួយនឹងការឈ្នះ ២ ទល់ ០ ក្នុងថ្ងៃបើកឆាកពានកំពូលអង់គ្លេសរដូវកាលថ្មីឆ្នាំ២០២១-២០២២។ នេះបើតាមការផ្សាយដោយសារព័ត៌មាន football daily នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា។ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានបាត់បង់ ៣ពិន្ទុ នៅថ្ងៃបើកឆាកព្រឹត្តិការណ៍លីគកំពូលអង់គ្លេស Premier League រដូវកាលថ្មី ឆ្នាំ២០២១-២០២២ នៅពេលពួកគេបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Brentford ក្នុងលទ្ធផល ២-០ នៅរាត្រីឆ្លងចូលថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១ ដោយមានអ្នកគាំទ្រត្រឡប់មកទស្សនាក្នុងទីលានវិញផងដែរ។ Arsenal ដែលដឹកនាំដោយអ្នកចាត់ការទូទៅ Mikel Arteta បានចាប់ផ្តើមរដូវកាលថ្មីរបស់ពួកគេ ដោយគ្មានកីឡាករសំខាន់ៗឡើយ និងជាក្រុមដែលធ្វើមិនបានល្អផងដែរនៅ Pre-season និងប្រកួតចុងក្រោយចាញ់តោខៀវ Chelsea ២-១ នៅទឹកដីនៃកីឡាដ្ឋាន Emirates ថែមទៀតផង។ ចំណែកឯ Brentford វិញបានវិលមកលេងនៅ Premier League ក្រោយរង់ចាំអស់រយៈពេល ៧៤ឆ្នាំរបស់ពួកគេ និងជាការធ្វើបានល្អ នៅថ្ងៃបើកឆាកយុទ្ធនាការនេះ ដ្បិតអ្នកចាំទី Arsenal, Leno បានធ្វើអោយមានកំហុសសម្រាប់គ្រាប់បញ្ចូលទីទី១ នោះ មុនបន្តរបូតគ្រាប់ទី២ទៀតនៅចុងវគ្គទី២ រហូតធ្វើអោយក្រុមអ្នកគាំទ្រម្ចាស់ផ្ទះ Brentford រំភើបដល់ស្រក់ទឹកភ្នែក នៅពេលបញ្ចប់ការប្រកួតពេញម៉ោង ៩០ នាទី៕ ដោយ:លោក ជួង វិសិដ្ឋ និពន្ធនាយក ----------------------------------------------------------------- Older Brentford fans shed tears when they saw the team come to the PL for the first time in 74 years and beat Arsenal 2-0 on the opening day !!! An old Brentford fan was moved to tears when he saw his side make their Premier League debut in 74 years and scored against Arsenal with two wins. To 0 on the opening day of the new English Premier League season 2021-2022. This was reported by football daily on Saturday, August 14. Arsenal lost three points on the opening day of the 2021-2022 Premier League season when they lost 2-0 to hosts Brentford on Saturday night. August 2021, with fans returning to the stadium. Arsenal, led by manager Mikel Arteta, have started their new season without any key players and a poor pre-season. And the last game lost to Chelsea 2-1 at the Emirates Stadium. Brentford, meanwhile, have returned to the Premier League after 74 years of waiting and did well on the opening day of the campaign as Arsenal goalkeeper Leno made a mistake for the goal. The first was before the second goal was scored at the end of the second half until the home fans Brentford were moved to tears at the end of the full 90 minutes.
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា