លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រារព្ធពិធីក្រុងពាលី សាងសង់ផ្លូវបេតុង១ខ្សែ នៅសាកលវិទ្យាល័យជាតិមានជ័យ...
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង អនុប្រធានគណៈកម្មការទ្រទ្រង់សាកលវិទ្យាល័យជាតិមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និង លោកជំទាវ កែ សួនសុភី នាព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារប្រារពពីធី ក្រុងពាលី បែបសាសនា ដើម្បីចាប់ផ្ដើមធ្វើការសាងសង់ផ្លូវបេតុង មួយខ្សែក្នុងបរិវេណសាកលវិទ្យាល័យជាតិមានជ័យ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ តិប យ៉ាឌី អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុបនៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ ឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិកក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិមានជ័យ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ជាច្រើនរូប រួមនឹងថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិមានជ័យ ព្រមទាំងក្រុមជាងសាងសង់ផងដែរ។
សូមបញ្ជាក់: ផ្លូវបេតុងដែលកំពុងបើកការដ្ឋាន ស្ថាបនានេះ មានប្រវែង ១៨១,៣ ម៉ែត្រ និងទទឹងប្រវែង ១២ ម៉ែត្រ ដែលត្រូវប្រើរយៈពេល ៦៣ ថ្ងៃ ក្នុងការជួសជុលកែលម្អឡើងវិញ៕
ដោយ: លោក វ័ន ប៊ុនរើន ចំនួយការ
-----------------------------------------------------------------
Major General Sithi Loh celebrates the construction of a concrete road at Krong Pali at Meanchey National University ...
Sat, 14 August 2021 (Time 03:18 PM)
www.poipetpostnews.com
Banteay Meanchey Province: Major General Sithi Loh, Banteay Meanchey Provincial Police Commissioner and Deputy Chairman of the Support Committee of Meanchey National University, His Excellency Sar Sokha, Secretary of State of the Ministry of Education, Youth and Sports, and Lok Chumteav Ke Suon Sophy this morning, August 14, 2021. Lead a team to celebrate the Krong Pali Religious Festival to start the construction of a concrete road on the campus of National University of Meanchey. The ceremony was also attended by Major General Tep Yadi, Deputy Director of the General Administration Department of the Legislative Council of the Ministry of Interior, HE Sreng Sophal, Provincial Councilor and Member of the Board of Trustees of Meanchey National University. Many teachers, professors, including the leadership of Meanchey National University, as well as a team of builders. Please specify: The concrete road under construction is 181.3 meters long and 12 meters wide, which will take 63 days to repair. By: Mr. Vorn Bunroeun