ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនជនសង្ស័យ០៧នាក់ ជក់ និង ជួញដូរគ្រឿងញៀន បានជាបន្តបន្ទាប់រយៈពេលពីរថ្ងៃ.!!!
Sun,15 August 2021 (Time 02:21 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 411នាក់)


ខេត្តបន្ទាយមានជ័យ៖ ដោយមានការ យកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង យកចិត្តទុកដាក់ពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃសុក្រ ៥កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីសក័ ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ០០ នាទី កម្លាំងរដ្ឋបាលប៉ុស្តិ៍និមិត្ត បានចុះល្បាតក្នុងភូមិសាស្ត្រ ឋិតនៅចំណុចភូមិ និមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញជន សង្ស័យម្នាក់ បន្ទាប់មក សមត្ថកិច្ចបានសុំធ្វើការត្រួតពិនិត្យរកឃើញ.ម្ស៉ៅក្រាមពណ៌ ស.ថ្លា សង្ស័យ ម៉ាទឹកកក ០៧ កូនថង់តូច. កម្ទេចថ្នាំ ពណ៌ក្រហម លាយម្ស៉ៅ ក្រាមពណ៌ ស.ថ្លា ០១ កូនថង់តូច.បំពង់ កែវ សម្រាប់ប្រើប្រាស់គ្រឿងញៀន០១.បំពង់ជក់គ្រឿងញៀន១ ទូរសព្ទ័ ០១ គ្រឿង។ ជនសង្ស័យ ឈ្មោះ យូសុះ រូសាត់ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅបច្ចុប្បន្ន ភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីការសួរនាំជនសង្ស័យឈ្មោះ យូសុះ រូសាត បានឆ្លើយសារភាព និងសហការជាមួយសមត្ថកិច្ចដោយទំនាក់ទំនងតាមទូរសព្ទ័ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ បន្ថែមទៀត នៅចំណុចភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង២០នាទី មានឈ្មោះដូចខាងក្រោម៖ ទី១.ឈ្មោះ ស្រី ចំរុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ន ភូមិ និមិត្ត២ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ -វត្ថុតាងដកហូត: ម្ស៉ៅក្រាម ស.ថ្លា សង្ស័យម៉ាទឹកកក ០៣ កូនថង់ តូច។ ទី២.ឈ្មោះ ស៊ុន គឹមសល់ ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងដកហូត: គ្មាន សម្ភារៈដកហូត: ទូរសព្ទ័ ០១ គ្រឿង។ បន្ទាប់មកទៀត ជនសង្ស័យឈ្មោះ យូសុះ រូសាត បានឆ្លើយសារភាព និង សហការជាមួយ សមត្ថកិច្ច ដោយ ទំនាក់ទំនង តាមទូរសព្ទ័ រហូតឃាត់ខ្លួន ជនសង្ស័យ បានចំនួន ០៣នាក់ បន្ថែមទៀត នៅចំណុចភូមិ និមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី មានឈ្មោះដូចខាងក្រោម៖ ទី១.ឈ្មោះ ស ណារុង ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅបច្ចុប្បន្នភូមិ ភ្នំធំថ្មី សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។សភ្ភារ:ដកហូត: ទូរសព្ទ័ ០១ គ្រឿង។ ទី២.ឈ្មោះ រឿង បូង៉ា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរី ខេតបន្ទាយមានជ័យ។ ទី៣.ឈ្មោះ រិទ្ធ ស្រីលាភ ភេទស្រី អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅបច្ចុក្រុង សេរីសោភណ្ឌ័ ខេត្ត បន្ទាយមានជ័យ។ វត្ថុតាងដកហូត: ម្ស៉ៅក្រាម សថ្លា សង្ស័យម៉ាទឹកកក ០៤ កូនថង់តូច , ថ្នាំពណ៌ក្រហម មានអក្សរ wy ចំនួន ២គ្រាប់កន្លះ ។ លុះក្រោយ មកទៀត ជនសង្ស័យឈ្មោះ ស្រី ចំរុង ភេទប្រុស អាយុ២២ឆ្នាំ បានឆ្លើយសារភាព នឹង សហការ ជាមួយ សមត្ថកិច្ច ក្រោយមក កម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងផែនប្រឆាំងគ្រឿងញៀន ក្រុងប៉ោយប៉ែត ដឹកនាំដោយលោក កែវ ដូល អធិការរង ទទួលផែនគ្រឿងញៀន ឃាត់ខ្លួន ជនសង្ស័យបានម្នាក់ទៀត នៅចំណុចភូមិណងកាឆាយ ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៥និង០០ នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ មានឈ្មោះ ដូចខាងក្រោម៖ ឈ្មោះ តូច ប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ ណងកាឆាយ ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។ វត្ថុតាងដកហូត: ម៉្សៅក្រាម ស.ថ្លា សង្ស័យម៉ាទឹកកក ០៧ កូនថង់តូច និង ទូរសព្ទ័ ០១គ្រឿង។ លោក កែវ ដូល អធិការរងនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អោយដឹងថា៖ ជនសង្ស័យ ០៦នាក់ ជា (អ្នកចែកចាយ) និងម្នាក់ឈ្មោះ ស៊ុន គឹមសល់ ជា (អ្នកប្រើប្រាស់) ។ លោកបន្តថាចំពោះជនសង្ស័យទាំង០៧ នាក់ខាងលើ បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួន សួរនាំ និង បញ្ជូនទៅពិនិត្យ សំណាករកមេរោគកូវីត-១៩ លទ្ធផល អវិជ្ជមាន ត្រូវបានជំនាញកសាងសំណុំរឿង បញ្ជូនចាត់ការបន្តតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា ចាប់តាំងពីលោក វរសេនីយ៍ ឯក សៅ សារឿន ត្រូវបានផ្លាស់ប្តូរមកទទួលភារកិច្ចជាអធិការនគបាលក្រុងប៉ោយប៉ែត តាមការសង្កេតឃើញថា លោកអធិការបានយកចិត្តទុកដាក់ពីសុខទុក្ខ សុវត្ថិភាព របស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានជានិច្ច ដោយចាត់ មន្ត្រីក្រោមឱវាទ ចុះល្បាតជាប្រចាំទាំងយប់ ទាំងថ្ងៃយ៉ាងសកម្មផងដែរ។ ក្នុងនោះគេក៏បានសង្កេតឃើញទៀតថា កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បានធ្វើការបង្រ្កាបបទល្មើស ផ្សេងៗ និង ឃាត់ខ្លួន ជនសង្ស័យបានជា បន្តបន្ទាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈយាងចុះសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
271 នាក់
ម្សិលមិញ :
459 នាក់
សប្តាហ៍នេះ :
5385 នាក់
ខែនេះ :
12261 នាក់
3 ខែនេះ :
39686 នាក់
សរុប :
1411901 នាក់