ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក កែម ដារិទ្ធ ជំនួយការសង្កាត់ តំណាងអោយ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត នាំយកសម្ភារ:គ្រឿងឧបភោគ បរិភោគ ប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាននាសម័យកូវីដ១៩.!​!​!​
Wed,18 August 2021 (Time 03:23 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 523នាក់)


ក្រុងប៉ោយប៉ែត៖ នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក កែម ដារិទ្ធ ជំនួយការសង្កាត់ តំណាងអោយ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត ដោយមានក្រុមការងារភូមិ និង បងប្អូនប្រជាការពារសង្កាត់ប៉ោយប៉ែត បានអញ្ជើញចូលរួមយកសម្ភារ:គ្រឿង ឧបភោគ បរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត មកពីរភូមិទំនប់ ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុង១ គ្រួសារ ទទួលបានដូចខាងក្រោម៖ ១/.អង្ករ ២០ គីឡូក្រាម ២/.ត្រីខ ៦កំប៉ុង ៣/.ទឹកស៊ីអ៊ីវ១យួរ ៤/.មី ១កេស ៥/.ទឹកត្រី១ដប សូមបញ្ជាក់ថា៖លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត តែងតែយកចិត្តទុកដាក់ដល់ពុកម៉ែបងប្អូនប្រជាពរដ្ឋ ដែលជួបការលំបាក និងមានជីវភាពខ្វះខាត លោក តែងតែចាត់តាំងក្រុមការងារចុះដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងជួបការលំបាកខ្វះខាតខ្លាំង ជានិច្ចជាកាល នៅក្នុងមូលដ្ឋានសង្កាត់ប៉ោយប៉ែត។ ក្នុងឱកាសនោះ៖ លោក កែម ដារិទ្ធ ជំនួយការសង្កាត់ ក៏បានពាំនាំពាក្យផ្តាំផ្ញើពី លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត សូមក៏អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវគោរពតាមតាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាគម្លាត មិនអោយមានការជួបជុំប្រមូលផ្ដុំគ្នា និង ផឹកស៊ី ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ-១៩ ជាពិសេស ជំងឺបំម្លែងប្រភេទថ្មី ដែលតា (Delta) សូមពុកម៉ែ បងប្អូនទាំងអស់រក្សានូវវិធានការ(៣ការពារ ៣កុំ) អោយបានខ្ចប់ខ្ជួន៕ ដោយ: លោក ហ៊ីម ឯល ទីព្រឹក្សា

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1159 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6471 នាក់
ខែនេះ :
22309 នាក់
3 ខែនេះ :
76928 នាក់
សរុប :
1660855 នាក់