ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភផ្លែមៀនចំនួន ១៥០០ kg ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនដល់កងកម្លាំងបរិភោគ...
Fri,20 August 2021 (Time 06:00 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 531នាក់)


ខេត្តបន្ទាយមានជ័យ៖ អំណោយផ្លែមៀនចំនួន ១៥០០ kg របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានក្រុមការងារបញ្ជាការដ្ឋានអង្គរក្សដឹកនាំរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាំយកមកចែកជូនដល់កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យហើយ នៅថ្ងៃទី២០ ខែសីហាឆ្នាំ២០២១ នេះ។ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនគ្រប់គ្រងជនបរទេស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារទៅទទួលផ្លែមានចំនួន ១៥០០ គីឡូក្រាម ពីក្រុមការងារបញ្ជាការដ្ឋានអង្គរក្សឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដើម្បីយកផ្លែមានទាំងនោះទៅចែកជូនដល់កងកម្លាំងដែលកំពុងបំពេញបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមគោលដៅនីមួយៗបរិភោគផងដែរ។ អំណោយផ្លែមៀនទាំងនោះត្រូវបានបែងចែកទៅតាមបណ្ដាអធិការរដ្ឋាននគរបាលស្រុក/ក្រុងទាំង៩ នៃខេត្តបន្ទាយមានជ័យ ក្នុងមួយអធិការដ្ឋានទទួលបាន ១០០ គីឡូក្រាម និងទីបញ្ជាការវរៈចំនួន៤ ក្នុងមួយវរ:ទទួលបាន ១០០ គីឡូក្រាម គោលដៅយាមផ្លូវជាតិ៥៨ និងគោលដៅអូរនាង ក្នុង១គោលដៅ៥០ គីឡូក្រាម ស្នងការដ្ឋានទទួលបានចំនួន ២០០ គីឡូក្រាម៕ ដោយ: លោក រឿន សុខា ជំនួយការ

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1040 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6352 នាក់
ខែនេះ :
22190 នាក់
3 ខែនេះ :
76809 នាក់
សរុប :
1660736 នាក់