ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចាត់ទីប្រឹក្សា ជំនួយការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឯកឧត្តម ឌូ ដាលីតូ បាននាំយកអំណោយសម្ភារមួយចំនួន ឧបត្ថម្ភដល់ក្មួយៗដែលមានផ្ទុកសារធាតុញៀនកំពុងទទួលការព្យាបាលផ្តាច់សារធាតុញៀន និងកូវីដ-១៩ នៅមជ្ឈមណ្ឌលស្តារនីតិសម្បទាជីវិតថ្មីភ្នំបាក់ ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ អំណោយរួមមាន៖ ១ អង្ករ ចំនួន ៥ តោន ២ មី ២០០ កេស ៣ ត្រីខ ២០ កេស ៤ ទឹកក្រូចកូកាកូឡា ៣០ កេស ៥ ទឹកសុទ្ធវីតាល់ ២០០ កេស។ នាឱកាសនោះផងដែរ ឯកឧត្តម ឌូ ដាលីតូ ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើពី ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលតែងតែយោកចិត្តទុកដាក់ សុខភាព សុវត្ថិភាព ក្មួយៗដែលជាទំពាំងស្នងឬស្សី នៅថ្ងៃអនាគត ត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន ព្រោះគ្រឿងញៀន នាំអោយយើងវង្វេងស្មារតី ភ្លេចការសិក្សា ភ្លេចបងប្អូន ឪពុកម្តាយ និងអាចឈានដល់ប្រើហឹង្សារ លួច ឆក់ ប្លន់ ជាដើម។ល។ ហេតុដូច្នេះ ក្មួយៗ ត្រូវបាជ្ញាចិត្តកែប្រែជីវិតយើង អោយវិលមកភាពល្អប្រសើរដូចមុនវិញ ក្នុងនាមជាកូនដ៏ល្អក្នុងគ្រួសារ ដើម្បីបម្រើសង្គមជាតិ៕ ដោយ: លោក ជួង វិសិដ្ឋ និពន្ធនាយក
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា