ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ ចុះពិនិត្យរៀបចំទីតាំង ចាក់វ៉ាក់សាំង ដើម្បី បង្ការជំងឺកូវីដ-១៩ ដល់កុមារចាប់ពីអាយុ១២ ឆ្នាំដល់១៧ឆ្នាំ...
Sat,21 August 2021 (Time 04:20 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 593នាក់)


ក្រុងប៉ោយប៉ែត៖ ថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង ប៉ោយប៉ែត បានដឹកនាំក្រុមការងារ អាជ្ញាធរសង្កាត់ ចុះពិនិត្យ រៀបចំទីតាំង ចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ-១៩ ដល់កុមារចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ នៅក្នុងបរិវេណវត្តស្រះត្រាច។ ជាមួយគ្នានោះ អាជ្ញាធរក្រុងប៉ោយប៉ែត សូម អំពាវនាវ សារមួយនេះ ដល់អាណាព្យាបាល ដែលមានកូនៗ អាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ត្រៀមឯកសារពាក់ព័ន្ធ និងនាំកូនៗមកទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នាតាមទីតាំងដែលក្រុមការងារនៃរដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំ ដែរមាន៤ទីតាំង ក្នុងសង្កាត់ទាំង៣៖ ទី១-សង្កាត់ប៉ោយប៉ែត (បរិវេណវត្តស្រះត្រាច)។ ទី២-សង្កាត់ផ្សារកណ្តាល(សាលាបឋមសិក្សាប្រជាធម្ម និងមណ្ឌលសុខភាពអូរឬស្សី)។ ទី៣-សង្កាត់និមិត្ត(បរិវេណវត្តសុធីរាមកូនដំរី)។ លោក គាត ហ៊ុល បានបញ្ជាក់ថា៖ ការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ ដល់កុមារ និង ចាប់ផ្តើមនៅថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង០៧និង៣០នាទីព្រឹកដល់ម៉ោង១៦និង០០នាទី រសៀលតទៅ៕ ដោយ: លោក ជួង វិសិដ្ឋ និពន្ធនាយក

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1031 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6343 នាក់
ខែនេះ :
22181 នាក់
3 ខែនេះ :
76800 នាក់
សរុប :
1660727 នាក់