ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សហរដ្ឋអាមេរិក បើកការសងសឹកវិញ ដោយបើកការវាយលុកតាមផ្លូវអាកាស លើសមាជិក ISIS នៅអាហ្វហ្កានីស្ថាន.!!!
Sun,29 August 2021 (Time 12:11 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 523នាក់)


វ៉ាស៊ីនតោន៖ ពីរថ្ងៃក្រោយការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត លើអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល ដែលបានបណ្តាលអោយទាហានអាមេរិក ១៣ នាក់ស្លាប់ និង ១៨ នាក់ រងរបួសនោះ សហរដ្ឋអាមេរិកបានបើកការវាយប្រហារ សងសឹកវិញតាមផ្លូវអាកាស ទៅលើសមាជិកក្រុម ISIS នៅអាហ្វហ្កានីស្ថាន នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន អេភី (AP) នាថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១។ ទីបញ្ជាការកណ្តាលនៃយោធាអាមេរិក បានប្រកាសថា កងទ័ពអាមេរិក បើកការវាយប្រហារ ដោយប្រើប្រាស់យន្តហោះដ្រូនមួយគ្រឿង ប្រឆាំងនឹងសមាជិកក្រុម ISIS នៅក្នុងខេត្ត ណាងហ្គាហា (Nangahar) នៃប្រទេសអាហ្វហ្គានីស្ថាន ព្រោះអាមេរិកជឿជាក់ថា ពួកគេទាំងនេះមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកអត្តឃាត លើអាកាសយានដ្ឋានអន្តរជាតិជាតិទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលបានបណ្តាលឲ្យជនជាតិអាហ្វហ្គានីស្ថាន ១៦៩ នាក់ និងទាហានអាមេរិក ១៣ នាក់ បាត់បង់ជីវិត។ អ្នកនាំពាក្យយោធាអាមេរិកលោក វីលៀម អឺប៊ែន (William Urben) បានថ្លែងថា មនុស្សម្នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារ ដោយយន្តហោះដ្រូនខាងលើនេះ ហើយគ្មានជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់នោះទេ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ថា តើមនុស្សម្នាក់ដែលត្រូវបានសម្លាប់ក្នុងខេត្ត Nangahar នោះ ពិតជាជាប់ពាក់ព័ន្ធនឹងការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ដែរ ឬ មួយក៏យ៉ាងណានោះឡើយ។ គួរបញ្ជាក់ថា ការវាយប្រហារក្នុងខេត្ត Nangahar ភាគខាងកើតរដ្ឋធានីកាប៊ុលនេះ បានកើតមានឡើងបន្ទាប់ពីមានការប្តេជ្ញាតាមប្រមាញ់ អ្នកស្ថិតនៅពីក្រោយការវាយប្រហារ នៅព្រលានយន្តហោះទីក្រុងកាប៊ុល កាលពីថ្ងៃសុក្រម្សិលមិញ នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ក្តៅគគុកមួយ ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។ នៅក្នុងឱកាសនោះលោក ចូ បៃដិន បានបញ្ជាអោយថ្នាក់ដឹកនាំមន្ទីរបញ្ចកោណ រៀបចំផែនការសងសឹកវិញភ្លាមៗតែម្តង៕ ប្រែសម្រួលដោយ: លោក សេង រ័ត្ន

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស​ និងប្រតិភូ​ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
115 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
5701 នាក់
ខែនេះ :
21163 នាក់
3 ខែនេះ :
49605 នាក់
សរុប :
1313216 នាក់