ខេត្តឧត្ដរមានជ័យ៖ បើយោងប្រភពរិះគន់ពីប្រជាពលរដ្ឋចំនួនពីរភូមិ មានការមិនសប្បាយចិត្ត និងខកចិត្តយ៉ាងខ្លាំង ក្រោយការសាងសង់ទំនប់ បង្ហូរទឹក រួចរាល់ នៅចំណុចអូរព្រំប្រទល់ភូមិរំចេកលិច និងភូមិរំចេកកណ្ដាល ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលថ្មីៗនេះត្រូវបានប្អូនប្រុសបង្កើត ឯកឧត្ដម លឹម គានហោ រដ្ឋមន្រ្ដីក្រសួងធនធានទឹក និង ឧតុនិយម ឈ្មោះ លឹម ជា បានឃុបឃិតជាមួយអាជ្ញាធរភូមិ.ឃុំ ធ្វើឯកសាររំលោភយកដីច្រាំងអូរ និងចាក់ដីលុបអូរ ចាក់ដីលុបខឿនទំនប់បង្ហូរទឹក ដែលសុទ្ធសឹងជាសម្បត្តិរដ្ឋ រំលោភយកដោយគ្មានការខ្មាស់អៀនមហាជនស្រុកអន្លង់វែងបន្តិចសោះ.! ដោយអាងខ្លួនជាប្អូនរបស់រដ្ឋមន្រ្ដីក្រសួងធនធានទឹក និង ឧតុនិយម។ ពលរដ្ឋសូមសំណូមពរដល់សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្ដម លឹម គានហោ ជួយអន្តរាគមន៍ ដេីម្បីរក្សាដីរដ្ឋនៅទីតាំងខាងលើ ទុកជាសម្បត្តិសារធារណៈវិញផង ទុកសំរាប់ពលរដ្ឋសំរាក និងលំហែកាយ នៅពេលទៅលេងទឹកកម្សាន្ដទីនោះ។ ចំពោះករណីនេះ លោក ឡេវ សែត មេភូមិរំចេកកណ្ដាល បានអោយដឹងថា ដីទីតាំងខាងលើ ត្រូវឈ្មោះ អួន វិបុល លក់ទៅអោយឈ្មោះ លឹម ជា ហើយបានធ្វើលិខិតត្រឹមអាជ្ញាធរឃុំ ដោយមានការចុះហត្ថលេខាមេភូមិរហូតដល់ទៅបីភូមិ ក្នុងនោះមានហត្ថលេខា លោក ឡេវ សែត មេភូមិរំចេកកណ្ដាល លោក ទៀង សាលាវ មេភូមិរំចេកខាងកើត និងលោក យ៉េ អ៊ុន មេភូមិរំចេកខាងលិច។ ចំណែកលោក ទៀង សាលាវ មេភូមិរំចេកខាងកើត បានបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងខាងលើ ជាសម្បត្តិរដ្ឋ គ្មានប្រវត្តិបុគ្គលណាម្នាក់កាន់កាប់ទេ។ លោក ស្ដើង វ៉ាន់ណេត ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង បានអោយដឹងថា ឯកសារខាងលើមកដល់ឃុំហើយនិងបញ្ជូនមកអោយលោកតែមិនទាន់បានពិនិត្យទេ។ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នេះក្រុមការងារយើងខ្ញុំ មិនទាន់អាចសុំការបំភ្លឺបកស្រាយពីលោក លឹម ជា បាននៅឡើយទេ ព្រោះគ្មានលេខទូរសព្ទ័ រាល់ព័ត៏មាននឹងខ្លឹមសារខាងលើ ក្រុមការងារយើងនឹងរងចាំការបំភ្លឺជានិច្ចរាល់ម៉ោងធ្វើការ៕ ដោយ: លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្ដិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា