ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សូមកោតសរសើរចំពោះ បងប្រុស ម្ចាស់គណនីយហ្វេសបុក {ធម្មជាតិ មិនទៀង} បានដឹកនាំក្រុមកាងារ សប្បុរសធម៌ តំណាងអោយ ម្ចាស់ សណ្ឋាគារ និង ក្រុមហ៊ុន កាស៊ីណូ សេនផាលេស នាំយកសម្ភារៈគ្រឿង ឧបភោគបរិភោគ ឧបត្ថម្ភដល់កងកម្លំងកងរាជអាវុធហត្ថ និង កងកម្លាំងនគរបាលក្រុងប៉ោយប៉ែត.!!!
Wed,04 August 2021 (Time 12:06 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 748នាក់)


ក្រុងប៉ោយប៉ែត៖ ដោយមានការជឿជាក់ កងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែត និង កងកម្លាំង អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បងប្រុស (ហៅប្រុស) ដែលមានគណនីយហ្វេសបុក {ធម្មជាតិ មិនទៀង} បានគៀគរ សប្បុរសជន ជាបន្តបន្ទាប់ ដឹកនាំក្រុមការងារមនុស្សធម៌ តំណាងអោយ ម្ចាស់ សណ្ឋាគារ និង ក្រុមហ៊ុន កាស៊ីណូ សេនផាលេស នាំយកសម្ភារៈ គ្រឿង ឧបភោគ បរិភោគ មួយចំនួន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ យកជូនដល់ កងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និង កងកម្លាំង អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត ទុកសម្រាប់ប្រើប្រាស់ក្នុងអង្គភាពចាំបាច់ នៃការចុះបំពេញការងារជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលកំពុងរងផលប៉ះពាល់វិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ ដោយសារការរីករាលដាលវីរុសជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសមេរោគបម្លែងថ្មីឈ្មោះ ដែលតា (Dalta) ដែលមេរោគនេះ កំពុងវាយលុកចូលមកកម្ពុជា តាមរយៈពលករខ្មែរចំណាកស្រុកថៃ ដែលវិលមកស្រុកកំណើតដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់ មានក្តីបារម្ភៈជាខ្លាំង ពីសវត្ថិភាព និង អាយុជីវិតរបស់ប្រជាជន សម្រេច ចេញសេចក្តីប្រកាសព័ត៌មាន បិទខ្ទប់ នូវបណ្តាខេត្តមួយចំនួន ដែលជាប់ព្រំដែន រយៈពេល១៤ រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីធានាបាននូវកិច្ចការពារអាយុជីវិតប្រជាជន។ នាថ្ងៃនេះផងដែរ បងប្រុស (ហៅប្រុស) រួមនិងបងៗមនុស្សធម៌ បានយកសម្ភារៈ ឧបត្ថម ដល់កងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត និង នគរបាលក្រុងប៉ោយប៉ែត រួមមាន៖ -ទឹកអាល់កុល៤កាន.ម៉ាស២កេសធំ.មីមីម៉ាម៉ា២កេសធំ. ត្រីខ កំប៉ុង២កេសធំ.ទឹកបរិសុទ្ធ វីតាល់ ចំនួន២០កេស។ សូមបញ្ជាក់ផងដែរថា គេសង្កេតឃើញបងប្រុសម្ចាស់គណនីយ ហ្វេសបុក {ធម្មជាតិមិនទៀង} តែងតែគៀគរ សប្បុរសជន មនុស្សធម៌ សហការជាក្រុម នាំយកអំណោយ និង សម្ភារៈ ជាបន្តបន្ទាប់ យកទៅឧបត្ថម្ភដល់អាជ្ញាធរមានសមត្ថកិច្ច នៅក្រុងប៉ោយប៉ែត ជាញឹកញាប់ ដើម្បីចូលរួមចំណែក មនុស្សធម៌ ក្នុងសង្គមជាតិ នៃសម័យកូវីដ។ បើទោះបីជាការជួយឧបត្ថម្ភ នេះ តិចទួចក្តី ក៏មានប្រិយមិត្តអបអរសាទរ និង កោតសរសើរចំពោះទឹកចិត្តបងប្រុដ និង សប្បុរសជន ដែលមានឆន្ទះ នាំគ្នាចូលរួមជួយសម្រាលទុក្ខ ជាមួយអាជ្ញាធរមានសមត្ថកិច្ច បានមួយគ្រាតូចផងដែរ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
773 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6085 នាក់
ខែនេះ :
21923 នាក់
3 ខែនេះ :
76542 នាក់
សរុប :
1660469 នាក់