ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ចន្លោះពីម៉ោង០៤ ទាបភ្លឺ រហូតដល់ម៉ោង១០និង០០នាទី ប្រជាពលរដ្ឋម្នាក់ឈ្មោះធុយ ថាន ភេទ ប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក បានទៅសាមោង និង លើកទ្រូ នៅខាងលិចអាងពលសេនា ត្រូវបានលង់ទឹកស្លាប់ នៅចំណុចខាងលិចភូមិសហករ ឃុំទ្រាស ដែលប្រជាពលរដ្ឋប្រទះឃើញសពណ្តែតទឹក ហើយរាយការណ៍ដល់នគរបាលប៉ុស្តិ៍ទ្រាស ជួយអន្ដរាគមន៍។ លោកអធិការស្រុកស្វាយចេក បានអោយដឹងថា៖ បន្ទាប់ពីទទួលបានព័ត៌មាន បានចាត់កម្លាំង ចុះដល់ទីតាំងកើតហេតុ ធ្វើការពិនិត្យសាកសព រូមមានគ្រូពេទ្យ នគរបាលប៉ុស្តិ៍ មេឃុំ.មេភូមិ ក្រោយការពិនិត្យមិនបានឃើញមានស្នាកស្មាមអ្វីផ្សេងទេ ហើយបានសន្និដ្ឋានថា សព បុរសវ័យចំណាស់ខាងលើ ពិតជាបានលង់ទឹកស្លាបខ្លួនឯងពិតមែន។ លោកអធិការបានបញ្ជាក់ថា៖ ដោយការធ្វើ សកលវិច្ច័យ ពីក្រុមជំនាញថា៖ មូលហេតុបណ្តាលមកពីកើតខ្យល់គរដួលក្នុងទឹកទើបលង់ទឹកស្លាប់៕ ដោយៈ លោក ធូ លំអង ចំនួយការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ឯកអគ្គរាជទូតអូស្រ្តាលី ជឿជាក់ថាក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃ នឹងបន្តសម្រេចបានសមិទ្ធផលធំធេងបន្ថែមទៀត! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ជាង៥០០០គ្រួសារ ក្នុងករណីរឿងរ៉ាវវិវាទដីធ្លីត្រូវបានឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ្ក្ក្កតាមបែបឈ្នះឈ្នះ ហើយបច្ចុប្បន្នសិល្បៈនៃការដោះស្រាយបែបនេះនៅតែជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
កិច្ចប្រជុំការងារក្រុងប៉ោយប៉ែត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតរបស់កម្ពុជា មានតម្លៃជាសាកល (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោកវរៈសេនីយ៍ ឈឿន ប៊ុនថា អធិការរងនគរបាលផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះអន្តរាគមន៍ និងសម្រួលចរាចរណ៍ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នានៅម្តុំដើមពោធិ៍លោកយាយម៉ៅ លើផ្លូវជាតិលេខ៥.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា