ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បងប្រុសម្ចាស់ fb {ធម្មជាតិ មិនទៀង} រួមនឹងក្រុមការងារមនុស្សធម៌ តំណាងអោយ ម្ចាស់ សណ្ឋាគារ កាស៉ីណូ សេនផាលេស បន្តនាំយកស្បៀងនិងសម្ភារៈជូនលោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ.!!!
Wed,04 August 2021 (Time 04:15 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 557នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នេះ ដោយមានការជឿជាក់ កងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បងប្រុស ដែលមានគណនីយ ហ្វេសប៊ុក {ធម្មជាតិ មិនទៀង) បានដឹកនាំក្រុមការងារមនុស្សធម៌ តំណាងអោយម្ចាស់ សណ្ឋាគារ កាស៉ីណូ សេនផាលេស បន្តនាំអំណោយ មានដូចជា គ្រឿង ឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនលោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត បន្ទាយមានជ័យ ដែលកំពុងដឹកនាំកងកម្លាំងកងរាជអាវុធហត្ថខេត្តក្រុង ឈរជើងចាំបញ្ជា នៅចំណុច អូរញរ ខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់ ខេត្តបាត់ដំបង តាមបទបញ្ជាុលោក ឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុង គោលការ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ប្រកាសព័ត៌មាន ស្តីពីការ បិទខ្ទប់ នូវបណ្តាខេត្តមួយចំនួន ដែលជាប់ព្រំដែន ប្រទេសជិតខាង រយៈពេល១៤ រហូតដល់មានថ្ងៃចេញសេចក្តីជូនដំណឹងសារថ្មី ក្នុងគោលបំណង សារាចរណ៍ បិទខ្ទប់ ការធ្វើដំណើរឆ្លងពីខេត្តមួយ ទៅខេត្តមួយ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងរាលដាលកូវីដ-១៩ បម្លែងថ្មី ដែលតា (Delta)។ អំណោយ គ្រឿង ឧបភោគ បរិភោគ រួមមាន៖ -សាច់ជ្រូក ចំនួន ៨០ គីឡូក្រាម.ទឹកក្រូច ចំនួន ០៥ កេស.ភេសជ្ជៈបាកាស ចំនួន ០៥ កេស.ទឹកបរិសុទ្ធអង្គរពូរ៉ូ ចំនួន ២០ កេស.ទឹកអាល់កុល សម្រាប់បាញ់សម្លាប់មេរោគ ចំនួន ០៤ កាន។ ឆ្លៀតក្នុងឱកាសនេះ លោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរង តំណាងជួសមុខអោយលោក ឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ក្រុមហ៊ុន សណ្ឋាគារ និង កាស៊ីណូ សេនផាលេស ក្រុងប៉ោយប៉ែត រួមនិង បងប្រុស ធម្មជាតិ មិនទៀង ព្រមទាំងក្រុមការងារសប្បុរសធម៌ ដែលបានខិតខំគៀគរ សប្បុរសជន នានា សហការគ្នាជាក្រុម នាំយកអំណោយ ស្បៀងអាហារ សម្ភារៈប្រើប្រាស់ មកឧបត្ថម្ភ ដល់កងកម្លាំងអាវុធហត្ថ និង អាជ្ញាធរមានសមត្ថកិច្ចខេត្តក្រុង ជាបន្តបន្ទាន់ ជានិច្ចជាកាល នៃការរីករាយដាលជំងឺឆ្លងដ៏កាចសាហាវ កូវីដ-១៩ ក្នុងគោលបំណងចូលរួមចំណែកសម្រាលទុក្ខជាមួយរាជរដ្ឋាភិបាលកម្ពុជា និង អាជ្ញាធរមានសមត្ថកិច្ចចម្រុះក្នុងខេត្តបន្ទាយមានជ័យ សូមប្រសិទ្ធិពរជ័យទាំងបួនការគឺ អាយុ វណ្ណៈសុខៈពលៈកុំ ឃ្លៀងឃ្លាតឡើយ សូមជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា៕ ឧបត្ថម្ភធំដោយៈ សណ្ឋាគារ និង កាស៉ីណូ សេនផាលេស អត្ថបទដោយ៖ លោក ជួង វណ្ណអាង ចាងហ្វាង គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
936 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6248 នាក់
ខែនេះ :
22086 នាក់
3 ខែនេះ :
76705 នាក់
សរុប :
1660632 នាក់