ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដមអុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ និង នាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនដល់កងកម្លាំងទាំង ៣ រួមមាន: កម្លាំងនគរបាលកម្លាំងអាវុធហត្ថ.កម្លាំងយោធា.ដែលឈរជើងប្រចាំបទបញ្ជាបិទខ្ទប់ ក្នុងភូមិសាស្ត្រក្បាលស្ពានតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អំណោយ ដែលកងកម្លាំងទាំង ៣ ទួលបាន ក្នុងមួយអង្គភាព រួមមាន៖ -អង្ករ ១០០ គូឡូក្រាម.មី ០៦ កេសតូច.ទឹកសុីអុីវ១០យួរ.ទឹកត្រី១០យួរ.ត្រីខ១០ដុំ.ស្ករស ៤គីឡូក្រាម.ប៊ីចេង ០២ គីឡូក្រាម និងខ្ទឹម ៤គីឡូក្រាម។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំង ៣ ប្រភេទ ដែលបាននឹងកំពុងបំពេញបេសកកម្ម សូមចូលរួមធ្វើអនាម័យអោយបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តអោយបានម៉ឺងម៉ាត់ នៃវិធានការ(៣ ការពារ និង៣កុំ) តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ផង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បម្លែងថ្មី ដែលតា (Delta)៕ ដោយ: លោក ភូ សោភ័ណ
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា