ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន នាំយកថវិកាឧបត្ថម្ភ ជូនដល់ពលករខ្មែរ ដែលបាក់ជើងនិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកម្ពុជា-ជប៉ុន មង្គលបូរី..
Wed,04 August 2021 (Time 06:49 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 608នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមដំណើរជាមួយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ជានាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់គោលដៅចត្តាឡីស័កប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ និងលោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរងទិសទី១ ខេត្តបន្ទាយមានជ័យ បានអញ្ជើញនាំយកថវិកាចំនួន ៣ លានរៀល ក្នុងនោះថវិកាលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ចំនួន ១ លានរៀល.ថវិកាលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន ១ លានរៀល.ថវិកាលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ចំនួន ១ លានរៀល ដើម្បីឧបត្ថម្ភដល់ពលករខ្មែរ២នាក់(ម្ដាយនិងកូន) ដែលបានចាញ់បោកមេខ្យល់នាំមកពីប្រទេសថៃ ឆ្លងមកកម្ពុជា ហើយត្រូវបានទម្លាក់ចោលនៅក្នុងចម្ការម៉ីន កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ កន្លងមកនេះ នៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ស្ត្រីពលករខ្មែរដែលរងគ្រោះឈ្មោះ ប៉ុក ណាលីន អាយុ២៦ឆ្នាំ បានបញ្ជាក់អោងដឹងថា៖ ដោយមានការភ័យខ្លាចពេកព្រោះយប់ងងឹតខ្លាំង ទើបខ្លួន និង កូន ធ្វើដំណើរដោយមិនបានប្រុងប្រយ័ត្នទើបធ្វើខ្លួនដើរធ្លាក់គ្រលុក បណ្ដាលអោយបាក់កជើងខាងស្ដាំ។ ដោយឃើញសភាពការណ៍បែបនេះកម្លាំងចម្រុះដែលល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បី បិទខ្ទប់ ពលករចាកចេញពីប្រទេសថៃ-មកកម្ពុជាវិញ បានរាយការណ៍ជូនថ្នាក់ដឹកនាំ បន្ទាប់មកក៏មានកិច្ចសហការជាមួយក្រុមគ្រូពេទ្យដើម្បីសង្រ្គោះបន្ទាន់ និងធ្វើទេស្តរហ័សដើម្បីរកមេរោគកូវីដ-១៩ ផងដែរ។ ក្រោយពីធ្វើទេស្តរហ័សរួចជាលទ្ធផលឃេីញ​ថា​ ម្ដាយវិជ្ជមានកូវីដ-១៩ ហើយត្រូវបានក្រុមគ្រូពេទ្យបង្អែកស្រុកថ្មពួកដឹកជញ្ជូនយកទៅសម្រាកព្យាបាលមុខរបួស​ផង និងព្យាលជម្ងឺកូវីដ-១៩ ផង នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ ឆ្លៀតក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំបានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលើកទី២ ដូសទី២ ចំនួន២ទីតាំង ក្នុងស្រុកមង្គលបូរី រួចបន្តចុះត្រួតពិនិត្យអាគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដែលកំពុងសាងសង់បានប្រហែល៧០%ផងដែរ៕ ដោយ: លោក វ័ន ប៊ុនរើន ចំនួនការ

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
892 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6204 នាក់
ខែនេះ :
22042 នាក់
3 ខែនេះ :
76661 នាក់
សរុប :
1660588 នាក់