ខេត្តបន្ទាយមានជ័យ៖ លោក សិទ្ធិ ឡោះសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកស្វាយចេក រួម លោក ង៉ាន់ ចិន្តា ជា ប្រធានក្រុមការងារចុះជួយ ឃុំតាផូ រួម សមាជិក បានចូលរួមមរណៈសព លោក ប៉ត គិវ អាយុ ៥៣ ឆ្នាំ ដែលជាសមជិកបក្សឃុំ រស់នៅ ភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក ស្លាប់ដោយ រោគគាពាធ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។ ទន្ទឹមគ្នានៃការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះលោកបាននាំយក ថវិកា ១.០០០.០០០ រៀល (មួយលានរៀល) ទឹកក្រូចកំប៉ុង៥កេស ទឹកផ្លែឈើ៥កេស ត្រីខ ២កេស និង អង្ករ ៦ការ៉ុង ស្មើនិង៣០០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និង លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដើម្បីចូលរំលែកទុក្ខគ្រួសារសពផងដែរ ។ លោក សិទ្ធិ ឡោះ ក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមកចូលរួមពិធីបុណ្យសពខាងលើ ត្រូវមានការប្រុងប្រយ័ត្នចំពោះសុខភាពអោុបានខ្ពស់ គឺត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់រាជរដ្ឋាភិបាល កុំភ្លេច (៣កុំបី៣ការពារ)៕ ដោយ: លោក វ័ន ប៊ុនរើន ចំនួនការ
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា