ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សូមប្រិយមិត្តងាកមកចាប់អារម្មណ៍ កសិករខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំនេះ ទទួលផលស្រូវស្រាលបានច្រើន តែតម្លៃស្រូវធ្លាក់ចុះជាងឆ្នាំមុនយ៉ាងគំហ៊ុក.!!!
Fri,06 August 2021 (Time 02:18 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 534នាក់)


ខេត្តបន្ទាយមានជ័យ៖ មានសេចក្តីរាយការណ៍ពីបងប្អូន កសិករ នៅខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នេះ មកថា៖ ឆ្នាំនេះការជំរុញក្នុងការដាំដុះ ស្រូវស្រាល បង្កើនរដូវ ដោយទទួលផលស្រូវបានច្រើន ប៉ុន្តែ អ្វីដែលធ្វើអោយពួកគាត់សម្តែងការខកចិត្តនោះគឺរឿងតម្លៃស្រូវនៅដើម​រដូវប្រមូលផលនេះ មានការធ្លាក់ថ្លៃជាងឆ្នាំមុនយ៉ាងគំហ៊ុក។ សេចក្តីរាយការណ៍បន្តថា៖ នៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមាន​ជ័យ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នេះ ការធ្វើស្រែឆ្នាំនេះដោយសារតែមានទឹកស្រោចស្រពគ្រប់គ្រាន់បានធ្វើអោុដំណាំ ស្រូវស្រាល បង្កើនរដូវនៅក្នុងតំបន់របស់ពួកគាត់ ទទួលបានទិន្នផលខ្ពស់ ធ្វើអោយប្រជាកសិករក្នុងមូលដ្ឋាន មានការសប្បាយចិត្តនឹងភោគផលស្រូវ ដែលទទួល ទិន្នផល បានច្រើន។ សេចក្តីរាយការណ៍ពីកសិករបានបញ្ចប់ថា៖ ការទទួលទិន្នផលស្រូវស្រាល បានច្រើនម៉ែន តែក៏ជាការខកចិត្តសម្រាប់ពួកគាត់ផងដែរ ដោយសារតម្លៃស្រូវឆ្នាំនេះ បានធ្លាក់ថ្លៃ ដោយពួកឈ្មួលដែលកំពុងដើរទិញនៅពេលប្រមូលផលស្រូវសើមប្រភេទ ៥៤មានតម្លៃ ៥,៤ បាត (ប្រាក់ថៃ)ក្នុង១គីឡូ​ក្រាម (ប្រហែល៦៨០រៀល) និងស្រូវសើមប្រភេទសែនក្រអូប មានតម្លៃពី ៧,៤​ បាត ទៅ ៧,៥បាត(ប្រាក់ថៃ) ក្នុង១គីឡូក្រាម (ប្រហែល៩៤០រៀល)។ ដោយឡែក៖ កាលពីឆ្នាំទៅមិញ ក្នុងរយៈពេលដូចគ្នា ស្រូវសើមប្រភេទ ៥៤ មានតម្លៃពី ៦,២ បាត ទៅ៦,៦បាត​ (ប្រាក់ថៃ) ក្នុង១គីឡូក្រាម និងស្រូវសើមប្រភេទសែនក្រអូប មានតម្លៃ ៨,២ បាត (ប្រាក់ថៃ) ក្នុង១គីឡូ​ក្រាម។ ការលើកឡើងស្រដៀងគ្នានេះដែរ ពី កសិករ សុខ វ៉ាន់ថន ភេទប្រុសអាយុ៦០ឆ្នាំ បានលើកឡើងថា ការធ្លាក់ចុះខ្លាំងនៃតម្លៃស្រូវនេះ ធ្វើអោយកសិករប្រឈមនឹងការខាតខ្លាំង ព្រោះការធ្វើស្រែត្រូវចំណាយប្រាក់ច្រើន ដូច​ជាចំណាយទៅលើការភ្ជួររាស់ ថ្លៃជី ថ្លៃថ្នាំ និងថ្លៃ ពូជ ស្រូវ។ លោកបានបន្ដថា តម្លៃស្រូវធ្លាក់ថ្លៃដូច្នេះ គួរតែតម្លៃ ជី ថ្នាំ និង ពូជស្រូវ ចុះថ្លៃដូចគ្នាដែរ ទើបកសិករអាចទូទាត់ក្នុងការចំណាយបាន និងមិនទទួល​រងការបង់ខាតច្រើន។ ប៉ុន្តែផ្ទុយទៅវិញសម្ភារទាំងអស់នេះនៅតែឡើងថ្លៃដដែល ហើយតម្លៃស្រូវវិញចេះតែចុះថ្លៃ ដែលមិនអាចទទួលយកបាន។ ពាក់ព័ន្ធនឹងបញ្ហាស្រូវធ្លាក់ថ្លៃខាងលើ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានទទួលស្គាស់ពីការធ្លាក់ចុះតម្លៃស្រូវនេះ និងបានលើកឡើងថា បរិមាណធ្វើស្រែស្រូវស្រាលបង្កើនរដូវរបស់ប្រជាកសិករ ទូទាំងខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំ២០២១នេះ សរុបមានប្រមាណជាង ៥ ម៉ឺនហិកតា។ លោកបានបន្ថែមថា ចំពោះទិន្នផលក្នុងឆ្នាំនេះ ជាមធ្យមទទួលបានជាង ៤ តោន ក្នុង១ហិកតា។ លោកប្រធានមន្ទីរបានលើកឡើងថា ចំពោះបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃជាងឆ្នាំមុន ដោយសារតែប្រជាកសិករសម្រុកធ្វើស្រូវប្រភេទ៥៤ ច្រើនពេក និងម្យ៉ាងទៀតវាជាបញ្ហារបស់ឈ្មួញដែលដើរប្រមូលទិញតែងតែបន្ថោកតម្លៃនៅពេលរដូវប្រមូល​ផលស្រូវ៕ ដោយ: លោក វ័ន ប៊ុនរើន ចំនួនការ

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
803 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6115 នាក់
ខែនេះ :
21953 នាក់
3 ខែនេះ :
76572 នាក់
សរុប :
1660499 នាក់