ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រន្ធត់ណាស់ អាគារទើបសាងសង់បានមួយជាន់ បាក់ស្រុតប្លង់សេ បណ្តាលអោយនារីវ័យ១៨ម្នាក់ បាក់ជើងម្ខាងរបួសធ្ងន់ និង៣នាក់ទៀតរបួសស្រាល បង្កការភ្ញាក់ផ្អើលពេញក្រុងប៉ោយប៉ែត.!!!
Sat,07 August 2021 (Time 10:34 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 481នាក់)


ខេត្តបន្ទាយមានជ័យ៖ មានករណី បាក់ស្រុតប្លង់សេអាគារមួយកន្លែង ស្ថិតភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាល កម្មការនី សំណងម្នាក់ ឈ្មោះ ស្រី និច មានអាយុប្រហែល១៨ឆ្នាំ រងរបួសធ្ងន់បាក់ជើងម្ខាង ត្រូវបានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ចំណែកកម្មករប្រុសស្រីជាង ២០ នាក់ ក្នុងនោះរងបួសស្រាលចំនួន៣នាក់ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខបុរីហ៊ុយឡេង ជាប់ខាងត្បូងផ្លូវជាតិលេខ៥។ បើយោងការបំភ្លឺពីអាជ្ញាធរមូលដ្ឋានបានដឹងថា៖ ក្នុងករណី បាក់ស្រុតប្លង់សេអាគារមួយកន្លែងនេះ ទំនងបែបជា ជំទល់ទ្របាតប្លង់សេមិនរឹងមាំ ទ្រទ្រង់ទម្ងន់មិនជាប់ បណ្តាលអោយបាក់ស្រុតតែម្តង។ ប្រភពរស់នៅក្បែរខាងបានអោយដឹងថា៖ ម្ចាស់សំណង់អាគារមានឈ្មោះ យឹម ឆៃ អ៊ាង ជាម្ចាស់អាគារ ដែលកំពុងសាងសង់ផ្ទះដល់ទៅ៤ល្វែង កំពស់ជាន់ ដោយមានមេការម៉ៅសំណង់ ឈ្មោះ (ហៅឆន) ជាអ្នកទទួលធ្វើ ដែលគម្រោងសាងសង់អាគារនេះ ធ្វើជាផ្ទះសំណាក់ មានទំហំ៤ល្វែង កំពស់ពីជាន់ហើយអាគារទើបតែបានសាងសង់ ចាប់ផ្តើមចាក់ប្លង់សេជាន់ទី១ សោះ ក៏បាក់ស្រុត បង្កការភ្ញាក់ផ្អើល និងបណ្តាលអោយមាន កម្មករ កម្មការី រងរបួសធ្ងន់ស្រាល តែមិនបង្កអោយមានអ្នកណាស្លាប់នោះទេ។ ទន្ទឹមនឹងនោះ សារព័ត៌មាន {គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍} បានធ្វើការខលទៅលោ អាង ធារិទ្ធ ប្រធានមន្ទីរសូរិយោដីខេត្តបន្ទាយមានជ័យ លោកប្រធាន បានអោយដឹងថា៖ សំណង់អាគារដែលបាក់ស្រុតកាលពីព្រឹកមិញនេះ នៅក្រុងប៉ោយប៉ែត លោកបានជ្រាបព័ត៌មាននេះ លោកបានបន្តអោយដឹងថា៖ ម្ចាស់សំណង់មានដីទំហំ៤ល្វែង ហើយការសុំច្បាប់សាងសង់ គឺខាងសាលាក្រុងចេញអោយ តែម្ចាស់សំណង់នោះគាត់ បានស្នើសុំច្បាប់អនុញ្ញាត សាងសង់ផ្ទះកំពស់ពីរជាន់តែ ២ល្វែងទេ មួយសុំសាងមុន និងចំនួន២ល្វែងទៀត សុំសាងសង់ក្រោយ តែពេលសាងសង់ផ្ទះឬអាគារ គឺម្ចាស់ផ្ទះនោះគាត់សាងសង់ជាមួយគ្នា។ លោក អាង ធារិទ្ធ ប្រធានមន្ទីសូរិយោដីខេត្តបន្ទាយមានជ័យ បានបញ្ជាក់ពីច្បាប់សាងសង់អោយសារព័ត៌មានយើងដឹងថា៖ កសាងសង់ផ្ទះ ក្រោម ៥០០ ម៉ែត្រការ៉េ គឺសុំច្បាប់ត្រឹមក្រុង ឬក៏កំពស់៤ជាន់ចុះក្រោម។ លោកប្រធានមន្ទីរបន្តថា បើការសាងសង់មានដែលមានផ្ទៃក្រឡា ធំជាង៥០០ម៉ែត្រការ៉េ ឬក៏តូចជាង៣០០០ម៉ែត្រការ៉ា ស្មើនឹងកំពស់ ០៨ ជាន់ ឬ១០ជាន គឺមកសុំច្បាប់អនុញ្ញាតសាងសង់ នៅមន្ទីរសូរិយោដីខេត្តបន្ទាយមានជ័យ។ លោកប្រធានបានបញ្ជាក់ថា បើការសុំច្បាប់សាងសង់លើសពី១០ជានទៅ គឺត្រូវស្នើសុំទៅនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដោយឡែក សារព័ត៌មានយើងខ្ញុំ ក៏បានខលទៅលោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដើម្បីសុំការបំភ្លឺ ជុំវិញករណី អាគារសាងសង់ថ្មីទើចាកផ្លង់សេមួយជាន់ត្រូវបានបាក់ស្រុតផ្លង់សេ លោកបានឆ្លើយយ៉ាងខ្លីថា៖ សូមអធ្យាស្រ័យ ខ្ញុំកំពុងសម្រាកព្យាបាលគ្រោះក្នុងកម្រងនោម ចុកព្រោះខ្លាំងណាស់។ នៅរសៀលនេះដែរ សារព័ត៌មានយើងក៏បានធ្វើការខលទៅលោក ចៅ សុភឿក ប្រធានសូរិយាដីក្រុងប៉ោយប៉ែត លោកបានបញ្ជាក់ឱ្យដឹងថា សំណង់នេះមានការសុំច្បាប់សាងសង់ពីក្រុង កំពស់ពីរជាន់ពិតប្រាកដមែន តែដោយសារអ្នកម៉ៅការសំណង់មានការធ្វេសប្រហែស ប្រហែលជាជំទល់ទ្រប្លង់សេ មិនរឹងមាំ ទើបធ្វើអោយបាក់ស្រុតបែបនេះ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
918 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6230 នាក់
ខែនេះ :
22068 នាក់
3 ខែនេះ :
76687 នាក់
សរុប :
1660614 នាក់