ជនសង្ស័យ៤នាក់ ជាមុខសញ្ញាលួចមិនរើសមុខ យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងអធិការរដ្ឋាននគរបាលក្រុង ឃាត់ខ្លួនបានហើយ.!!!
ខេត្តបន្ទាយមានជ័យ៖ ដោយយោងតាមពាក មុខរបរ លក់ដូរ បានប្ដឹង ពីជនរងគ្រោះឈ្មោះ មេន មៀត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ប្រាប់ អធិការនគរបាលក្រុងប៉ោយប៉ែតថា៖ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៧ព្រឹក ប្រពន្ធរបស់ខ្លួនបានបើកទ្វារតូបលក់ដូរដូចសព្វដង មើលទៅកន្លែងទុកម៉ូតូកង់បី បានបាត់ចំនួនពីរគ្រឿង ម៉ូតូម៉ាកហុងដាវ៉េវភ្ជាប់រម៉័កចំហៀង ពណ៍ខៀវ ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ និង ម៉ូតូម៉ាកហុងដាវ៉េវភ្ជាប់រម៉័កចំហៀង ពណ៍ក្រហម ស៊េរីឆ្នាំ២០១២ គ្មានស្លាកលេខ។
បន្ទាប់មក ជនរងគ្រោះ បានឆែកកាំម៉េរ៉ាសុវត្ថិភាព បានឃើញជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ ធ្វើសកម្មភាពកាត់ច្រវ៉ាក់ លួចយក ម៉ូតូកង់បីចំនួន២គ្រឿង នៅម៉ោង២២និង២១នាទី កាលពីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។
ក្រោយពពីក្រុមការងារ អធិការដ្ឋាននគរបាលក្រុង បានទទួលបណ្ដឹង លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានបញ្ជាអោយកម្លាំងលោកដាក់ការស៊ើបអង្កេតជាបន្ទាន់ រហូតដល់វេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ បានហៅឈ្មោះ ឈុន លឹម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការសួរនាំ ទើបដឹងថាក្រុមជនសង្ស័យមានគ្នាចំនួន០៥នាក់ មានឈ្មោះ ធី ឈ្មោះ ថេន ឈ្មោៈ អាឡុង នឹងឈ្មោះ ហ៊ា ពេលនោះកម្លាំងលោកអធិការក៏បានបន្ត ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះ ស៊ុន សុខា ហៅ ហ៊ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ហើយការឃាត់បាននេះនៅចំនុចភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមនោះ ជនសង្ស័យពីរនាក់ទៀត មានឈ្មោះ សុខ ថេត ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះ ធី បានឃើញកម្លាំងសមត្ថកិច្ច នាំគ្នាលោតចូលអូរ ឆ្លងទៅត្រើយម្ខាងទៀតរត់ចូលដុបបាត់ បន្សល់ ម៉ូតូកង់បី ដែលពួកនោះបានលួច ម៉ូតូកង់បី ត្រូវជនសង្ស័យឈ្មោះ ថេត ភេទប្រុស និងឈ្មោះ ធី ដោះបំបែកចេញពីម៉ូតូ និងវាយរម៉័កខ្ទិចផងដែរ។
លោកអធិការក្រុងប៉ោយប៉ែតបានអោយដឹងថា៖ ចំពោះឈ្មោះ ឈុន លឹម ខាងលើបានឆ្លើយសារភាពថា ខ្លួនពុំបានចូលរួមធ្វើសកម្មភាពលួចនោះទេ ចំណែកជនពាក់ព័ន្ធលួចម៉ូតូកង់បី មាន ឈ្មោះ ស៊ុន សុខា ហៅ ហ៊ា ,ឈ្មោះ ម៉ៅ ឡុង ហៅអាឆ្កែ ,ឈ្មោះធី,និងឈ្មោះ ថេត។
ចំណែក ឈ្មោះ ស៊ុន សុខា ហៅ ហ៊ា បានឆ្លើយសារភាពថា នៅថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០នាទី ឈ្មោះ ឡុង ហៅអាឆ្កែ ,ឈ្មោះធី,និងឈ្មោះសុក ថេត បានលួចយកម៉ូតូកង់បីគេបានចំនួន២គ្រឿង យកមកទុកនៅមុខវត្តបាលិលេយ្យ ខ្លួនបានឃើញហើយសុំពួកគេទៅជាមួយដែរ ដោយគេបរបួលទៅលួច នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយជិះម៉ូតូកង់បីដែលពួកគេលួច ពេលដល់វត្តស្ទឹងបត់ពួកខ្លួនបានលួចបានដែកជ្រុងបាន១១០គីឡូក្រាម លក់អេតចាយបាន៩០០០០៛(ប្រាំបួនម៉ឺន)រៀល ពេលបានប្រាក់ហើយខ្លួនចូលដេក ចំណែកអ្នកទាំងបី ឈ្មោះ ឡុង ហៅអាឆ្កែ ,ឈ្មោះធី,និងឈ្មោះ ថេត ពួកគេបានជិះម៉ូតូកង់បីទៅ ភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដើម្បីដោះរម៉័កចេញពីម៉ូតូ។
រហូតដល់ម៉ោង១៧និង១០នាទីកម្លាំងជំនាញ បានស្រាវជ្រាវរកឃើញ និងបានឃាត់ខ្លួន ជនសង្ស័យចំនួនបីនាក់ទៀតមាន ឈ្មោះសុខ ថេត ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះម៉ៅ ឡុង ហៅអាឆ្កែ អាយុ១៨ឆ្នាំ នឹងឈ្មោះ សុខ ធី ភេទប្រុស យកមកអធិការដ្ឋានដើម្បីសួរនាំ ក្រោយពីការសួនាំរួចជនសង្ស័យ៤នាក់ បានសារភាពថាខ្លួនពិតជាបានលួចម៉ូតូកង់បីពិតមែន។
ជនសង្ស័យទាំង៤ បានទៅយកទៅពិនិត្យសំណាក់រកមេរោគកូវីត-១៩ លទ្ធផល (អវិជ្ជមាន) នឹងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផល (វិជ្ជមានសារធាតុគ្រឿងញៀន) សូមបញ្ជាក់ចំពោះ ជនសង្ស័យទាំងបួននាក់ខាងលើ ដែលជាក្រុមលួចយ៉ាងសកម្មនៅក្រុងប៉ោយប៉ែត។
ពេលនេះកម្លាំងជំនាញ ស្នើសុំឃាត់ខ្លួន លើជនសង្ស័យទាំង៤នាក់ ខាងលើ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងស្នើសុំប្រគល់វត្ថុតាងម៉ូតូកង់បីជូនម្ចាស់ដើមវិញ៕