ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងជាងជួសជុលមតូមួយកន្លែង ឃាត់ខ្លួនជនសង្ស័យបាន ម្នាក់ ដកហូតកាំភ្លើងខ្លី១ដើម និងថ្នាំញៀនមួយចំនួន.!!
Fri,10 September 2021 (Time 10:14 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 564នាក់)


ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ទោ កាន់ សៀង អធិការរងក្រុង សិរីសោភ័ណទទួលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរ​បាលក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងជាង ជួសជុលម៉ូតូមួយកន្លែងឃាត់ខ្លួនជនសង្ស័យបាន១នាក់ដកហូតកាំភ្លើងខ្លីបាន១ដើមនិងថ្នាំញៀន១ចំនួន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ កាន់ សៀង បានប្រាប់អ្នកយកព័ត៌មានដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និង អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនក្រុងសិរីសោភ័ណ បានដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានចុះទៅដល់កន្លែងជួសជុលម៉ូតូមួយកន្លែង ឋិតនៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មាន១ឈ្មោះ ឃុំ រតនៈគឹមហុង ភេទប្រុសអាយុ២៣ឆ្នាំជាម្ចាស់កន្លែងជួសជុលម៉ូតូនិងជាកន្លែងផ្តល់ឲ្យក្រុមក្មេងជក់ថ្នាំញៀន២ឈ្មោះតែង ទិត្យចាន់រិទ្ឋឹ ភេទប្រុស អាយុ ២៣ ឆ្នាំ ជាអ្នកជក់គ្រឿងញៀន អ្នកទាំង២នាក់ នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ ក្នុងនោះសមត្ថកិច្ចបានធ្វើការឆែកឆេរកន្លែងជួសជុលម៉ូតូឃើញវត្ថុតាងរួមមាន៖ ១-ម្ស៉ៅក្រាមសថ្លាចំនួន០៤កូនថង់តូច។២-គម្របដបកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន ០៤។ ៣-ដបកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន ០២។ ៤-បំពង់ប៊ឺតមួយចំនួន។ ៥-ដែកកេះចំនួន០៥។ ៦-បំពង់កែវទាម៉ូម៉ែត្រចំនួន០១។ ៧-សំបកថង់ថ្មីសម្រាប់ច្រកថ្នាំញៀនមួយចំនួន។ ៨-ទូរស័ព្វចំនួន០១គ្រឿង។ ៩-កាំភ្លើងខ្លីម៉ាករ៉ូឡូចំនួន០១ដើម គ្រាប់ចំនួន១៨គ្រាប់(សំបកគ្រាប់ចំនួន០១)។ ១០-បង់កាំភ្លើងខ្លីK៥៩ចំនួន០១។ ១១-គ្រាប់កាំភ្លើងខ្លី K៥៩ ចំនួន០២ គ្រាប់ (សំបកគ្រាប់ចំនួន០១) ។ លោកវរសេនីយ៍ទោ កាន់ សៀង បានបញ្ជាក់បន្ថែមថា៖ ឈ្មោះ តែង ទិត្យចាន់រិទ្ឋឹ ត្រូវបានព្រះរាជអាជ្ញា អនុញាតិអោយអាណាព្យាបាលយកទៅអប់រំកែប្រែនៅមណ្ឌលសុខភាពសហគមន៍ តាមការស្នើសុំ និងការធានារបស់អាណាព្យាបាល។ ចំណែកឈ្មោះ ឃុំ រតនៈគឹមហុង រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
859 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6171 នាក់
ខែនេះ :
22009 នាក់
3 ខែនេះ :
76628 នាក់
សរុប :
1660555 នាក់