ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សមត្ថកិច្ចចុះបង្ក្រាបដោយជោគជ័យ ករណីបង្ខាំងមនុស្សជំរិតទារប្រាក់រវាងជនជាតិចិន និង ជនជាតិចិន.!!!
Sat,11 September 2021 (Time 04:10 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 575នាក់)


ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៨ និង ១០ នាទី មានករណីផ្ទុះអាវុធ ចំនួន ៥-៦ គ្រាប់ នៅម្តុំចុងឆ្នេរអូរឈើទាល ពីមុខទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះដល់កន្លែងកើតហេតុ ទើបដឹងថា ជាករណីចាប់ជំរិតរវាងជនជាតិចិន និង ជនជាតិចិន ដោយមានលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ជាអ្នកសម្របសម្រួលនិតីវិធីផងដែរ។ ក្រុមជនជាតិចិន ជាអ្នកចាប់ជំរិតមានអាវុធបានបាញ់មុន បន្ទាប់មកក៏បានគេចខ្លួនឡើងទៅលើអគារ។ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត បានសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការបង្ក្រាបករណីខាងលើ ទទួលបានលទ្ធផល ដូចខាងក្រោម: កន្លែងកើតហេតុ ក្បែរឆ្នេរសមុទ្រ ទីតាំងជាអគារមានកំពស់៩ជាន់ មានជាន់ខ្លះជាបន្ទប់ Online ជុំវិញ មានអគារខ្ពស់ៗជាច្រើន។ ក្នុងនោះដែរ រកឃើញ អាវុធលាក់ទុក ចំនួន ៧ ដើម.អាវុធខ្លី ៥ ដើម និង អាវុធវែង ២ ដើម រួមនិងអាវការពារគ្រាប់ ជាមួយគ្នានោះបានរកឃើញ និង រំដោះជនរងគ្រោះជាចំណាប់ខ្មាំង ចំនួន០២នាក់ ជាជនជាតិចិន តាមរយ:កិច្ចសហការ ពីជនរងគ្រោះសមត្ថកិច្ច បានកំណត់មុខសញ្ញាជនសង្ស័យ និង ដោយមានការឯកភាពពីឯកឧត្តម ព្រះរាជអាជ្ញា សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ១៤ នាក់ (ស្រី១នាក់) ជាជនជាតិចិន រួមនិងអាវុធចំនួន ០៧ ដើម បញ្ជូនទៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរ និងកសាងនិតីវិធីបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2003 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7315 នាក់
ខែនេះ :
23153 នាក់
3 ខែនេះ :
77772 នាក់
សរុប :
1661699 នាក់