ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រុមឈ្មួញកំពុងដឹកធ្យូងយកទៅស្តុបទុកនៅជាប់របងខាងជើង កាស៊ីណូ ឧកញ្ញា លឹម ហេង រាប់សិបតោន បម្រុងឆ្លងដែនយកទៅលក់នៅឯប្រទេសថៃ មន្រ្តីជំនាញពាក់ពន្ធ័ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិជាំ មិនអើរពើរ.!!!
Sat,18 September 2021 (Time 12:31 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 668នាក់)


ខេត្តឧត្ដរមានជ័យ៖ ក្រុមឈ្មួញបានធ្វើសកម្មភាពកម្មភាពដើរប្រមូលទិញធ្យូងគ្រប់ទិសទី នៅក្នុងស្រុកមួយចំនួន ក្នុងខេត្តឧត្ដរមានជ័យ មានដូចជា ស្រុកត្រពាំងប្រាសាទ.ស្រុកចុងកាល់ ដឹកសំដៅយកមកស្រុកអន្លង់វែង នឹង ឆ្ពោះទៅកាន់ចក្រទ្វាអន្តរជាតិជាំ រាប់សិបតោ ក្នុងមួយៗថ្ងៃ និង យកមកស្តុបទុកយ៉ាងអនាធិបតេយ្យជាប់របង កាស៊ីណូ ឧកញ្ញា លឹម ហេង មានភ្នែកប្រជាពលរដ្ឋរាប់ពាន់់រាប់មុឺននាក់សម្លឹងមើលឃើញ។ តែដោយឡែក មន្រ្តីអាជ្ញាធរមានសម្ថតកិច្ច ជំនាញគ្រប់ស្ថាប័នប្រចាំការនៅច្រកទ្វារអន្តរជាតិជាំ បែជាធ្វើមើលមិនឃើញទៅវិញ ដែលធ្យូងរបស់ឈ្មួញនាំចេញតាមច្រករបស់ខ្លួន ដូចគេដង្ហែរកឋិនអញ្ចឹង! មិនដឹងថាក្រុមឈ្មួញ និង អស់លោកជាបក្ខពួកតែមួយ ឬយ៉ាងណា? បើខ្មោចស្រុកមិនអោយដៃ ខ្មោចព្រៃក៏មិនហ៊ានដឹកធ្យូងចូលទៅប្រទេសថៃ ដែរ សង្ស័យបានទទួលលាភ ចែកគ្នីគ្នាធ្វើមានបានអស់ហើយមើលទៅ។ ជារៀងរាល់ថ្ងៃ គេសង្កេតឃើញ សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឆ្យូងឆ្លងដែនទៅលក់នៅឯប្រទសថៃបានដោយរលូន,,, ហើយក្រុមសារព័ត៌ក្នុងស្រុកមួយចំនួន តែងតែចុះទៅផ្ដិតយករូបភាព និង ធ្វើការផ្សព្វផ្សាយផងដែរ បែជាលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ ថាគ្មានទេបទល្មើសធ្យូងដឹកចូលទៅប្រទេសថៃ បើមិនជឿអ្នកសារព័ត៌មាន ឡើងមកមើលទៅ។ ពាក់ព័ន្ធការដឹកជញ្ជូនធ្យូងនាំចេញទៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិជាំ ខាងលើ តើ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ បានដឹងហើយ ឬ ក៏ធ្វើជាមិនដឹង ទើបបានជា មិនដែលឃើញ ដឹកនាំគណបញ្ជាការឯកភាព ចុះត្រួតពិនិត្យ នៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិជាំ ម្តងណាសោះ ហេតុអ្វី? បានជាច្រកជាំនេះ រក្សាបានភាពស្ងប់ស្ងាត់យ៉ាងដូច្នេះ.?។ ប្រជាពលរដ្ឋ សូមទទួចស្នើរសុំដល់ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ សូមមេត្តាមានវិធានការ ចាត់មន្រ្តីក្រោមឱវាទ ចុះពិនិត្យ និង ធ្វើការបង្រ្កាបផងទាន៕ ដោយៈ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1333 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6645 នាក់
ខែនេះ :
22483 នាក់
3 ខែនេះ :
77102 នាក់
សរុប :
1661029 នាក់