ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ផ្សារចិនខ្មៅអាជីករដឹកមកពីបណ្តាខេត្តដាក់លក់នៅពេលយប់ នៅសល់ស្អុយរលួយយកមកលក់នៅផ្សារហ៊ុយឡេង ម្ចាស់ផ្សារមិនអោយលក់ផ្ទុះការតវ៉ា.!!!
Tue,28 September 2021 (Time 07:03 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 537នាក់)


ខេត្តបន្ទាយមានជ័យ៖ លោក ហ៊ុយ ឡេង ម្ចាស់ផ្សារហ៊ុយឡេងជោគជ័យ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ផ្សារចិនខ្មៅអាជីករដឹកបន្លែគ្រប់មុខយកមកពីបណ្តាខេត្តមកដាក់លក់នៅក្នុងផ្សារពេលម៉ោង១យប់ លុះបន្លែនៅសល់គេមិនទិញស្រាប់អាជីករនោះយកមកលក់នៅផ្សារហ៊ុយឡេងដូចយកសំរាមមកចាក់ក្នុងផ្សារអញ្ចឹងម្ចាស់ផ្សារមិនឲ្យលក់ស្រាប់តែផ្ទុះការតវ៉ានៅមុខសាលាខេត្ត នៅព្រឹក ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ ២០២១។ នៅព្រឹកថ្ងៃទី២៨ នេះ មានអាជីវករប្រហែល៣០នាក់ បានជិះរថយន្តដឹកបន្លែមកឈប់នៅមុខសាលាខេត្តក្នុងនោះមានអាជីវករម្នាក់បានស្រែកខ្លាំងៗសុំឲ្យអភិបាលក្រុងសិរីសោភ័ណជួយអន្តរាគមន៍សម្របសម្រួលដោះស្រាយទំនាស់ពួកខ្លួននៅផ្សារចិនខ្មៅជាមួយលោក ហ៊ុយ ឡេង នៅផ្សារហ៊ុយ ឡេង ។ អាជីវករនោះបាននិយាយថា ពួកខ្លួនលក់បន្លែ ផ្លែឈើនៅផ្សារចិនខ្មៅ ប៉ុន្តែមិនអាចយកទៅលក់ឲ្យម៉ូយនៅផ្សារហ៊ុយ ឡេង បានទេ ព្រោះម្ចាស់់់ផ្សារនោះបានហាមឃាត់ ពួកអាជីវករ បានសុំអន្តរាគម៍ ពីលោកអភិបាលក្រុងសិរីសោភ័ណ ដើម្បីអោយពួកខ្លួនអាចចេញ ចូល លក់ដូរនៅផ្សារ ហ៊ុយ ឡេង ជាធម្មតាទៅមកផង ។ ជាការឆ្លើយតបលោក ហ៊ុយ ឡេង ម្ចាស់ក្រុមហ៊ុន ហ៊ុយ ឡេង ជោគជ័យ បានអោយដឹងថា លោកបានបើកចិត្តទូលាយ និងយល់ព្រមជាធម្មតា អោយអាជីវករផ្សារចិនខ្មៅអាចចេញចូលទិញ លក់ដូរទំនិញក្នុងផ្សារលោកបានមាសេរី។ ប៉ុន្តែ? ទំនិញបន្លែផ្លែឈើត្រូវឆ្លងកាត់ការត្រួតពិនិត្យគុណភាព ចាប់ពីម៉ោង១១យប់ដល់ម៉ោង២ រំលងអាធ្រាត្រ ជាមុនសិន បន្លែផ្លែឈើស្លោកស្វិតរញ៉ម ខូចឬអន់សាច់ ស្អុយរលួយ មិនអនុញ្ញាតិអោយចូលលក់ដាច់ខាត វានឹងបង្កខូចកេរ្តិ៍ឈ្មោះផ្សាររបស់លោក និង ប៉ះពាល់ដល់ទឹកចិត្តអាជីវករផងដែរ ។ លោកបន្តថា ករណីដកហូតតូប ឬ រានលក់ដូរពីអាជីវករ ព្រោះតូបគេមិនលក់យកទៅអោយអ្នកផ្សេងលក់បន្ត។ គួរបញ្ជាក់ថា ផ្សារហ៊ុយ ឡេង មានការត្រួតពិនិត្យទំនិញ អនាម័យតាមរយៈការសហការនឹងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចអោយចូលត្រួតពិនិត្យ ការបង្ការទប់ស្កាត់ការឡើងថ្លៃទំនិញហួសហេតុ ការបង្ការការពារជម្ងឺកូវូដ-១៩ ជាដើម។ រីឯខាងផ្សារចិនខ្មៅវិញ បានបង្កើតឡើងដើម្បីព្យាយាមទាក់ទាញ និង ទិញអាជីវករអោយចូលទៅលក់ដូរនៅផ្សារខ្លួន តាមរយៈការមិនគិតថ្លៃទឹក ភ្លើង ឈ្នួលកន្លែង ការបញ្ចុះតម្លៃទិញដីនៅជុំវិញផ្សារជាដើម។ ហេតុនេះ ទំនងជាមានកម្លាំងជម្រុញពីក្រោយផង ទើបចេះតែមានផ្ទុះការទាស់ទែងរវាងអាជីវករ និងម្ចាស់ផ្សារចិនខ្មៅ និង ផ្សារ ហ៊ុយ ឡេង ។ ចំណែកលោក ហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានសម្របសម្រួលដោះស្រាយបញ្ចប់ជម្លោះលើកនេះ ដោយតម្រូវឲ្យអាជីវករផ្សារចិនខ្មៅមានសិទ្ធិលក់ដូរ ចេញចូលទៅមកផ្សារហ៊ុយ ឡេងបាន ។ ហើយផ្សារទាំង២ ត្រូវសម្អាតអនាម័យ បរិស្ថាន ព្រមអនុវត្តវិធានសុខាភិបាលនិងរាជរដ្ឋាភិបាលទាក់ទិនបង្ការការរីកាលដាលជម្ងឺកូវីដ១៩ ផងដែរ ។លោកហឹុល រ៉ាយ៉ា បន្តថា ករណីបើ អាជីវករផ្សារចិនខ្មៅនាំទំនិញគ្មានគុណភាពមកលក់នៅផ្សារផ្សារហ៊ុយ ឡេង គឺអាជីវករផ្សារចិនខ្មៅជាអ្នកទទួលខុសត្រូវខ្លួនឯង៕

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2100 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
7008 នាក់
ខែនេះ :
20229 នាក់
3 ខែនេះ :
72127 នាក់
សរុប :
1560296 នាក់