ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត.លោកឧត្តមសេនីយ៍ វីរៈសេនីយ៍ ស្នងការរង រួមនិងក្រុមការងារ បាននាំយកអំណោយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា ព្រមទាំង លោកជំទាវ កែ សួនសុភី រួមមាន៖ ថវិកា ៥០០ ដុល្លារ.អង្ករ ៣០ ការ៉ុង ស្មើ ១៥០០គីឡូក្រាម.ទឹកបរិសុទ្ធ ចំនួន ១០០ យួរ.ទឹកដោះគោក្រហម៥០ដុំ.ទឹកសណ្តែកលេតតាសយ៦០ដុំ. មី ២០ កេះធំ យកមកចែកជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតនភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើន និងសួរសុខទុក្ខ ពី ឯកឧត្តម ស សុខា និងលោកជំទាវ ដោយក្តីនឹករលឹកជូនចំពោះ កុមារកំព្រា ទាំង ១៥១ នាក់ រួមទាំងម៉ែដោះ សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់ភ្ជាប់នូវ អនុសាសន៍ សម្តេចតេជោ (៣ ការពារ.៣កុំផង) និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល យើងរួមគ្នាប្រយុទ្ធប្រឆាំង ទៅនិងការរីករាលដាលនៃជំងឺកូវីត-១៩ និង ជំងឺបម្លែងថ្មី ដែលតា៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា