ក្រុងប៉ោយប៉ែត៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ និង លោកវរសេនីយ៍ឯក សៅ សារឿន អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ លោកអធិការ បានចាត់កម្លាំងប៉ុស្តិ៍ផ្សារកណ្តាល ចុះល្បាតបន្តដូចភ្លៀងរលឹម ទៅដល់ចំនុចបន្ទប់ជួល ម្តុំ រោងចក្រអូរនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ភ្លាមៗនោះកម្លាំងប៉ុស្តិ៍បានឃើញជនសង្ស័យចំនួន០៣នាក់មានឈ្មោះដូចខាងក្រោម៖ ទី១.ឈ្មោះ ភាព សូផាវ៉ាន់ ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រយាដារ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ មិនប្រាកដ។ ទី២.ឈ្មោះ ស៊ី តូច ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ។ ទី៣.ឈ្មោះ ចោម សុឃា ភេទស្រី អាយុ២៥ ឆ្នាំ ស្នាក់នៅបន្ទប់ជួលរោងចក្រ ភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល មុខរបរកម្មកររោងចក្រ។ សមត្ថកិច្ចបានអោយដឹងថា៖ មុនដំបូង ដោយពួកទាំងបីនាក់កំពុងឈរនៅមុខបន្ទប់ជួល មើលទៅគួរអោយសង្ស័យ កម្លាំងប៉ុស្តិ៍ បានសុំធ្វើការត្រួតពិនិត្យទៅលើពួកគេ ពេលនោះឈ្មោះ ភាព សុផាវ៉ាន់ ភេទប្រុស បានយកប្រអប់ដាក់ទូរស័ព្ទបោះចោលទៅព្រៃមុខបន្ទប់ បន្ទាប់មក កម្លាំងប៉ុស្តិ៍ បានយកប្រអប់ទូរស័ព្ទមកបើកមើលស្រាប់តែនៅក្នុងនោះមានថ្នាំញៀនប្រភេទម្ស៉ៅក្រាមពណ៌សរថ្លាចំនួន០២កញ្ចប់ ជញ្ជីងថ្លឹងថ្នាំចំនួន០១ នឹងថង់ច្រកថ្នាំមួយចំនួន។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ថា គ្រឿញៀនទាំងអស់គឺជារបស់ឈ្មោះ ភាព សុផាវ៉ាន់ ដែលទិញពីឈ្មោះ តាក់ ភេទប្រុស អាយុជាងសាមសិបឆ្នាំ ។ បន្ទាប់មក កម្លាំងប៉ុស្តិ៍ បានឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ យកមកប៉ុស្តិ៍ដើម្បីសួរនាំបន្ត។ បច្ចុប្បន្ន: សមត្ថកិច្ចជំនាញស្នើរសុំធ្វើការឃាត់ខ្លួន ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕ ដោយ: លោក ធូ លំអង ជំនួយការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា