ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹងលោកលោកស្រី ឧត្តមសេនីយ៍ត្រីស្នងការរង នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានប្រារពពិធីជួបសំណេះសំណាលជាមួយ និវត្តន៍ជនដែលជាអតីតស្នងការ ស្នងការរង ចំនួន០៦នាក់ ដែលធ្លាប់ជាអ្នកដឹកនាំកន្លងទៅ ដើម្បីជជែកអំពីការដឹកនាំ ទទួលការចែករំលែកចំណេះដឹងនិងបទពិសោធន៍។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្សាភ្ជាប់មនោសញ្ចេតនាទំនាក់ទំនងរវាងថ្នាក់ដឹកនាំជំនាន់មុន និងជំនាន់ក្រោយ បានជួបជជែកពិភាក្សាការងារនិងជាឱកាសទទួលបាននូវការរៀនសូត្រ ចំណេះ ជំនាញ យុទ្ធសាស្ត្រ និងបទពិសោធន៍ផ្សេងៗ ដើម្បីធ្វើយ៉ាងណាអោយការដឹកនាំក្នុងពេលបច្ចុប្បន្នមាននិរន្តរភាព និង ប្រកបទៅដោយភាពជោគជ័យ។ ឆ្លើយតបជាមួយនិងការគោរពដឹងគុណនេះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជូននូវការដូរអនុស្សាវរីយ៍ ក្នុង១នាក់ទទួលបាន ទឹកភេសជ្ជៈ ទឹកត្រចៀកកាំ មួយកន្ត្រក កន្សែងពោះគោ០១ អំណោយថវិការ ៣៦ ម៉ឺនរៀល និង ១០០ ដុល្លារ៕ ដោយ: លោក វ័ន ប៊ុនរើន ជំនួយការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា