ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក​វេជ្ជបណ្ឌិត ច័ន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន មង្គលបូរីត្រូវបានដកចេញពីតំណែង ក្រោយពី ឯកឧត្តម អ៊ុំ រាត្រី ប្រតិកម្ម រឿងបង់ប្រាក់មុន ទើបព្យាបាលក្រោយ.!!!
Tue,07 September 2021 (Time 02:40 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 531នាក់)


ខេត្តបន្ទាយមានជ័យ៖ លោក​វេជ្ជបណ្ឌិត ច័ន្ទ វិ​ឌ្ឍី​ ណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា -​ជប៉ុន​ មង្គលបូរី ត្រូវបាន​ដកចេញពី​តំណែង​ ហើយលោកវេជ្ជបណ្ឌិ ទុ បារាំង​ ត្រូវបានឡើងជាប្រធានថ្មី នៃមន្ទីរពេទ្យមួយជំនួសវិញ នេះបើយោងតាមប្រសាសន៍ របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណអភិបាលខេត្តបន្ទាយមានជ័យ បានអោយសារព័ត៌មានក្នុងស្រុកដឹងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា៖ ក្នុងករណី​ខ្វះ​ទំនូលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកជា​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន​ មង្គលបូរី ក៏បានដឹងដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោកវេជ្ជបណ្ឌិតត​ ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ បានអោយដឹងថា ក្រោយពី​មានរឿង​ក្នុងករណី​ខ្វះ​ទំនូលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន​ មង្គលបូរី រួចមក យើង​បាន​ប្រជុំ​ក្រុមប្រឹក្សាវិន័យ​ ហើយបានបោះមតិស្ទាបស្ទង់ផ្គូរផ្គងស្នើសុំ​ជា​បេក្ខជន​ត្រូវ​ធ្វើជា​ប្រធាន​ថ្មី ក្នុងនោះ មតិ​ភាគច្រើន​ បានស្នើសុំផ្តល់ទំនុកចិត្តដល់លោកចក្ខុ​បណ្ឌិត​ ទុ បារាំង អនុប្រធាន​ឲ្យ​ឡើងជា​បេក្ខជន​ប្រធាន​ថ្មី​។​ លោក​វេជ្ជបណ្ឌិត​ ឡេ ច័ន្ទ​សង្វាត​ បានបន្តថា ឥឡូវ​រដ្ឋបាលខេត្ត​បានសម្រេច​តែងតាំង​លោកចក្ខុ​បណ្ឌិត​ ទុ បា​រាំង ជាប្រធានពេញសិទ្ធិតែម្តង អត់​ចាំបាច់​ឆ្លងកាត់​ប្រធានស្តីទី​ ឬអនុប្រធានក្តាប់រួមអីទ។ សូមរំលឹកថា៖ រឿងហេតុ​ដែល​ឈានដល់​ដកហូត​តំណែង​លោក​វេជ្ជបណ្ឌិត​ ច័ន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ពី​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន​ មង្គលបូរីនេះ បាន​កើតឡើង​ក្រោយ​ឧ​ប​ទ្ទ​ហេតុ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ បានទៅបរិច្ចាគឈាមដើម្បីជួយលោលវរៈសេនីយ៍ទោ​ម្នាក់​ ជាអង្គរក្សសម្តេចតេជោ ដែលរលាកខ្នែងពោះវៀនកម្រឹតធ្ងន់ ហើយ​ត្រូវ​វះកាត់ ប៉ុន្តែ​ក្នុង​ឃ្លាំង​ឈាម​នៃ​មន្ទីរពេទ្យថា​គ្មាន​ឈាម​។​ ឧ​ប​ទ្ទ​ហេតុ​បរិច្ចាគ​ឈាម​នោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ បានសរសេរបង្ហោះក្នុងគណនេយ្យ ហ្វេសប៊ុក ផ្លូវការរបស់ ឯកឧត្តម មានខ្លឹមសារថា កាលពី​យប់ ម៉ោង​១០និង​០៥​នាទី លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ទៅ​បរិច្ចាគ​ឈាម ដើម្បី​ជួយសង្គ្រោះ​លោក​អិន លី​អាន មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ទោ ជា​ក្រុមការងារ​អង្គរក្ស​សម្តេច​តេ​ជោ​ដែលមាន​បេសកកម្ម​នៅ​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវធ្វើ​ការវះកាត់​នៅ​មន្ទីរពេទ្យ​ខេត្ត​មង្គល​បូរី ស្របពេលនោះ​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​ប្រាប់ថា​ជា​គោល​ការ​ណ៏​ត្រូវ​រក​អ្នក​ឲ្យ​ឈាម​ជំនួស និង​បង់ថ្លៃ​សេវា​ជាមុន​ធ្វើការ​វះកាត់ ទោះ​អ្នកជំងឺ​ធ្ងន់​ក៏ដោយ​។ តើ​ការគ្រប់គ្រង​របៀបនេះ គួរ​ត្រូវ​សម្រេច​យ៉ាងម៉េច​ចំពោះ​អ្នកគ្រប់គ្រង​ដែល​មិន​គិតពី​ក្រម​សីល​ធ​ម៏ និង​មិនចេះ​ចាត់ចែង​ការងារ ហើយ​មិនមែន​លើកទីមួយ​ទេ គឺ​ច្រើនលើក​ហើយ​ដែល​ប្រជាពលរដ្ឋ​តែងតែ​រអ៊ូរទាំ​លើ​ការផ្តល់សេវា​របស់​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មួយ​នេះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1775 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6683 នាក់
ខែនេះ :
19904 នាក់
3 ខែនេះ :
71802 នាក់
សរុប :
1559971 នាក់