ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឯកឧត្តម អ៊ុំ រាត្រី អភិបាល ដឹកនាំកម្លាំង ចុះពិនិត្យមើលស្ថានភាពទូទៅជាក់ស្តែងនៅតាមបណ្តាសាលារៀនចំនួន៥ស្រុក នៃខេត្តបន្ទាយមានជ័យ...
Tue,07 September 2021 (Time 04:05 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 456នាក់)


ខេត្តបន្ទាយមានជ័យ៖ ថ្ងៃអង្គារទី៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត.លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត.លោកអភិបាលស្រុក ការិយាល័យអប់រំ យុវជន និងកីឡាស្រុក រួមនិង លោកគ្រូអ្នកគ្រូ អាជ្ញាធរឃុំ បានចុះពិនិត្យមើលស្ថានភាពទូទៅជាក់ស្តែងនៅតាមបណ្តាសាលារៀនមួយតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកមង្គលបូរី. ស្រុកស្វាយចេក.ស្រុកថ្មពួក.ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យពិភាក្សាបន្ថែម មុននឹងអនុញ្ញាត្តស្នើសុំអោយបើកដំណើរការបង្រៀន និង រៀនឡើងវិញ។ សាលារៀនមួយចំនួន នៅតាមបណ្តាក្រុង/ស្រុក អាចអនុញ្ញាត្តអោយបើកដំណើរការបង្រៀន និង រៀនឡើងវិញទាំងស្រុង ឬតាមបណ្តុំ និង តាមអនឡាននោះ។ ការបើកអោយដំណើរការសិក្សាឡើងវិញនេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ដល់សិស្សានុសិស្ស ដែលពួកគាត់បានផ្អាកការសិក្សារយ:ពេលកន្លងមក ដើម្បីអាចទទួលបានចំណេះដឹងគ្រប់គ្រាន់ឡើងវិញ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងប្រជាពលរដ្ឋទូទៅ និង យុវវ័យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទូទាំងខេត្ត។ សូមគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ត្រូវសម្អាត បរិស្ថាន អនាម័យ អោយបានស្អាត ពិសេសបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន ចំពោះសាលារៀនណាដែលធ្លាប់យកធ្វើជាកន្លែងព្យាបាល និង មណ្ឌលចត្តាឡីស័កជំងឺកូវីដ-១៩ និងចូលរួមអនុវត្តន៍វិធានៅការ(៣ ការពារ និង ៣កុំ ផង) អោយបានខ្ជាប់ខ្ជួន៕ ដោយ: លោក ហ៊ីមឯល ទីព្រឹក្សា គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
908 នាក់
សប្តាហ៍នេះ :
5448 នាក់
ខែនេះ :
12153 នាក់
3 ខែនេះ :
39236 នាក់
សរុប :
1411192 នាក់