ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពុទ្ធោអើយ ឪពុក និង កូន ដាច់ខ្យល់ស្លាប់នៅក្នុងអណ្តូងបូមទឹកស្រែប្រាំង នៅស្រុកពារាំង ខេត្តព្រៃវែង.!!!
Mon,10 October 2022 (Time 11:00 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 391នាក់)


ខេត្ដព្រៃវែង៖ បុរសពីរនាក់ឪកូន បានដាច់ខ្យល់ស្លាប់ក្នុងអណ្តូងបូមទឹកស្រែប្រាំង ដោយមិនបានត្រៀម ឧបករ សម្រាប់ចុះទៅក្នុងអណ្តូងជាមុន ដែលហេតុការណ៍កើតឡើងនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអង្គារដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា សពជនរងគ្រោះទាំងពីរនាក់ ជឪពុកនិង កូន៖ ទី១-ឈ្មោះ ខ្លឹង ពៅ ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវជាឪពុក និងទី២-ឈ្មោះ ពៅ ប៊ុនធឿន ប្រុសអាយុ ២៨ ឆ្នាំ ត្រូវជាកូន មានទីលំនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។ ប្រភពព័ត៌មានដដែលបន្តថា ករណីស្លាប់នេះ តាមការបញ្ជាក់ពីសមត្ថកិច្ចដោយសារចុះក្នុងអណ្តូងបូមទឹកស្រែប្រាំង វាលទំនប់វង់ ស្ថិតនៅក្នុងភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង។ ប្រភពព័ត៌មានបានបញ្ជាក់ថា មូលហេតុដោយសារជ្រុះកូនសោចូលក្នុងអណ្តូង រួចសពជនរងគ្រោះ ឪពុកនិងកូន ក៏ចុះទៅយកសោ ក៏ចៃដន្យ ជួបគ្រោះថ្នាក់រហូតដាច់ខ្យល់ស្លាប់ ក្នុងអណ្ដូងតែម្តង ដែលអណ្តូងនេះ មានជម្រៅលូ១៤កង់ ហើយមួយក្នុងលូ មានប្រវែង ០.៥០ម៉ែត្រ។ អង្គភាពយើងខ្ញុំ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមគ្រាំនេះ ជាមួយក្រុមគ្រួសារនៃសពផង និង សូមអោយវិញ្ញាណក្ខន្ធសពទាំងពីរនាក់ឪពុកកូនបានទៅកាន់សុគតិភព៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2206 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7518 នាក់
ខែនេះ :
23356 នាក់
3 ខែនេះ :
77975 នាក់
សរុប :
1661902 នាក់