ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងជាអនុគណ:ទ្រទ្រង់សាកលវិទ្យាល័យជាតិមានជ័យ បានដឹកនាំ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង និងសប្បុរសជន អញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនកងកម្លាំងដែលឈរជើង ជួយបូមទឹកចេញ និងបិទទំនប់ នៅសាកលវិទ្យាល័យជាតិមានជ័យ។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្ត បានឧបត្ថម្ភទឹកសុទ្ធកម្ពុជា ចំនួន ៥០ កេស និង ថវិកា ១,០០០,០០០ រៀល (មួយលានរៀល) ឧបត្ថម្ភ វរសេនាតូចការពារព្រំដែនគោកទាំង៤ ក្នុងមួយវរ: ២០មុឺនរៀល និង ផែន ២០ មុឺនរៀល និង លោក អ៊ុក ប៉ូលីរ៉ា នាយកធនាគារប្រៃសនីយ៍ និង លោកស្រី វរសេនីយ៍ត្រី ផេង ម៉ារីដា នាយផ្នែកនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានឧបត្ថម្ភ អង្ករ ២០ គីឡូ ចំនួន ៣០ ការ៉ុង ទឹកត្រី ១០យួរ ទឹកសុីអុីវ ១០យួរ ដើម្បីជួយដោះស្រាយបញ្ហាក្នុងការហូបចុក អំឡុងពេល ជួយទប់ទឹកកុំអោយហូរចូល និងបូមទឹកចេញ ដែលកំពុងជន់លិចដោយជំនន់ទឹកភ្លៀង ក្នុងបរិវេនសាកលវិទ្យាល័យជាតិមានជ័យ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានក្រើនរំលឹកដល់កងម្លាំងសូមមានការប្រុងប្រយ័ត្នពីសត្វផ្សេងៗក្នុងការបំពេញការងារទាំងពេលយប់ និង ថ្ងៃ ហើយត្រូវដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខ កម្លាំងនគរបាលទាំងអស់ ចូលរួមជួយច្រកដីដាក់ការ៉ុង ដើម្បីធ្វើជាទំនប់បិតទឹក និងកម្លាំងមួយចំនួន យកម៉ាស៊ីនមកបូម ចេញ កុំអោយមានការជន់លិច អាគារសិក្សានៃសាកលវិទ្យាល័យជាតិមានជ័យ កាន់តែខ្លាំងជាងនេះ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណ និងជូនពរដល់ លោក អ៊ុក ប៉ូលីរ៉ា និងលោកស្រី រកទទួលទានកាន់តែមានបាន សូមជួបប្រទះតែពុទ្ធិពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀឃ្លាតឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅក្រសួងអោយផ្លាស់ប្តូរ លោកអាងណារិទ្ធ ចេញពីប្រធានមន្ទីរ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ទីតាំងជល់មាន់តាមកញ្ជាក់ទូរស្សន៍អនឡាញមានឡូតូ និងយូគី កំពុងពង្រាយគ្រប់កន្លែងក្នុងស្រុកជាំក្សាន្ត លោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុក និងលោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការខេត្ត ព្រះវិហារ បានជ្រាបដែរឬទេ??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យអុំទូក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា