ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ប្រជាពលរដ្ឋនៅតែមិនអស់ចម្ងល់ រឿងលោក ឆាយ សាវុធ ស្នងការរងនគរបាលទទួលផែនចរាចរណ៍ផ្លូវគោក ខេត្តតាកែវ នៅតែបើកដៃអោយកូនចៅក្រោមឱវាទ ដាក់កុងត្រូលទាំងថ្ងៃយប់ យកលុយក្បាលឡានដឹកទំនិញ.!!!
Sat,01 October 2022 (Time 06:08 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 470នាក់)


ខេត្តតាកែវ៖ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលធ្វើដំណើរឆ្លងកាត់ជាទូទៅ និង ម្ចាស់ឡានដឹងទំនិញបានលើកឡើងនឹងឆ្ងល់ថា៖ ហេតុអ្វី?បានជាគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅលើដងផ្លូវឆ្ពោះពីខេត្តតាកែវ ទៅច្រក កម្ពុជា-វៀតណាម ច្រកភ្នំដិន មានពីរគោលដៅ (ពោល) គឺ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ទាំងថ្ងៃ ទាំងយប់ ចាំយកលុយពីក្បាលឡានដឹកទំនិញ ពេញមួយសប្តាហ៍ពេញ។ បើយោងប្រភពពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បាននាំគ្នារអ៊ូរទាំនឹងចោទជាសំនួរថា? តើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រឹមតែ មធ្យមទេ" ចុះហេតុអ្វី? បានជាការអនុវត្តជាក់ស្ដែង បែជាដាក់កុងត្រូល ចាំយកលុយម្ចាស់រថយន្តដឹកទំនិញ មកពីច្រកទ្វេភាគីកម្ពុជា-វៀតណាម ចក្រភ្នំដិន ទៅវិញ" តើថវិកា ដែលយកពីក្បាលឡានដឹកទំនិញ ទាំងថ្ងៃ ទាំងយប់ រាប់រយឡាន ទាំងនោះ បានចូលជូនទៅរដ្ឋដែលឬទេ? បើពុំដែលឃើញ ចេញវិក័យប័ត្រផង.? ឬមួយ ថវិកា ដែលប្រមូលបានពីក្បាលឡានទាំងនោះ ទុកចែកគ្នីគ្នាធ្វើមានបាន?។ ប្រភពគ្រប់មជ្ឈដ្ឋានបាននាំគ្នារិះគន់ចំៗថា បើតាមពួកគាត់ដឹង ពីច្បាប់ចរាចរណ៍ផ្លូវគោកខ្លះៗ គឺផ្នែកច្បាប់ចរាចរណ៍ផ្លូវគោក មានសិទ្ធិនឹងតួនាទី ត្រួតពិនិត្យ ទៅលើម្ចាស់រថយន្តដែលបើកបរ អត់បំពាក់.ខ្សែក្រវាត់.អត់ឆៀក.អត់បង់ពន្ធឆ្នាំ.អត់ស្លាកលេខ នឹងរថយន្ត កែឆ្នៃខុសស្តង់ដារតែប៉ុណ្ណោះ.! ទើបផាកពិន័យជាធរមាន។ ហើយបើយោងប្រភពព័ត៌មានពីរម្ចាស់ ឡានដែលដឹកទំនិញ មកពីប្រទេស វៀតណាម តាមច្រក ភ្នំដិន ផ្លូវឆ្ពោះមក ខេត្តតាកែវ ឬបន្តទៅភ្នំពេញវិញ គឺពួកគាត់បានលើកឡើងថា៖ បើបង់ត្រឹម ពន្ធគយ វាមិនមែនជាបញ្ហានោះទេ.! ប៉ុន្តែ គឺត្រូវចំណាយ ថវិកា បង់អោយគោលដៅ ផ្នែកចរាចរណ៍ផ្លូវគោកចំនួនពីរគោលដៅទៀត៖ ទីមួយគឺស្ថិតក្នុងស្រុក គីរីវង្ស និងគោលដៅទីពីរ គឺជាគោលដៅចល័ត ស្ថិតនៅក្នុងស្រុកទ្រាំង ក្រុងដូនកែវ ដែល ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ទាំងថ្ងៃ ទាំងយប់ ពេញមួយ សប្ដាហ៍ ខួបខែ ខួបឆ្នាំតែម្តង។ ពួកគាត់បានបញ្ជាក់ថា៖ នៅទីតាំងគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ទាំងពីរនោះ បើសិនជាឡានដឹកទំនិញណាមួយមក ពីប្រទេស វៀតណាម ឆ្លងកាត់តាមផ្លូវនោះ មិនព្រមបង់លុយអោយគោលដៅត្រួតពិនិត្យទេ គឺរថយន្តនោះ ច្បាស់ជាមិនអាចធ្វើដំណើរការបានទេ។ ជុំវិញនៃបញ្ហាលើកឡើងរបស់ប្រជាពលរដ្ឋក៏ដូចជា អាជីវករ ម្ចាស់ ឡានដែលរកស៊ីដឹកនិញ លើកឡើងអំពីគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ទាំងពីរ គោលដៅ តម្រូវអោយបង់ប្រាក់ និង ដាក់កុងត្រូលទាំងថ្ងៃ ទាំងយប់ នេះបើទោះត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពធ្វើការចុះផ្សាយរិះគន់ ជាច្រើនលើក ច្រើនសារយ៉ាងណាក្តី ពាក់ព័ន្ធទៅនឹង លោក ឧត្តមសេនីយ៍ត្រី ឆាយ សាវុធ ស្នងការរងនគរបាលទទួលផែនចរាចរណ៍ ដែលគ្រប់គ្រងគោលដៅ មិនទាន់មានការបកស្រាយជុំវិញបញ្ហាទាំងនេះ ហើយឆ្លើយតបនឹងសំនួរ ប្រជាពលរដ្ឋនៅឡើយទេ? (ពោល)គឺនៅតែរក្សាភាពស្ងៀមស្ងាត់ដ៏ដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1695 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7007 នាក់
ខែនេះ :
22845 នាក់
3 ខែនេះ :
77464 នាក់
សរុប :
1661391 នាក់