ក្រុងប៉ោយប៉ែត៖ នៅថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នឹង លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ រួមជាមួយក្រុមការងារបាននាំយកសម្ភារៈស្បៀងអាហារជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៧៧ គ្រួសារ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីទឹកអូរព្រំដែន កើនជន់លិចលំនៅដ្ឋានរបស់ពួកគាត់ និងចុះផ្តល់ដល់ទីតាំងខ្នងផ្ទះចំនួនជាង៦០គ្រួសារ ក្នុងភូមិប៉ោយប៉ែត និង ភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះដែល លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្តោយមាត់អូរព្រំដែន សូមថែរក្សាសុខភាពអោយបានខ្ជាប់ខ្ជួន ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ លើសុវត្ថិភាព ជាពិសេសចំពោះកុមារតូចៗ និងសត្វអសិរពិស ដែលអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ។ លោកអភិបាលគ្រាន់រំលឹក ដល់បងប្អូនប្រជាពលរដ្ឋ បើមានក្នុងករណីអាសន្នណាមួយ ត្រូវទំនាក់ទំនងមកអាជ្ញាពាក់ព័ន្ធជាបន្ទាន់ ដើម្បីអាជ្ញាធរ មានភាពងាយស្រួលចុះជួយអន្តរាគមន៍បានទាន់ពេលវេលា៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា