ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បែកធ្លាយជំទាវ លី អ៊ុំអេង វង្វេងស្មារតី ប្តឹងម្ចាស់ដីស្របច្បាប់ មួយកន្លែង ២សំណុំរឿង តែឯកសារផ្សេងគ្នា.!!!
Sat,22 October 2022 (Time 05:34 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 325នាក់)


ខេត្តសៀមរាប៖ ថ្មីៗនេះបន្ទាប់ពីមានការស្រាវជ្រាវ ក៏បានបែកធ្លាយជំទាវ លី អ៊ុំអេង កំពុងវង្វេងស្មារតីអត់ស្គាល់ដីខ្លួនឯងច្បាស់ផង បានប្តឹងម្ចាស់ដីស្របច្បាប់មួយកន្លែង ចំនួន២សំណុំរឿង ដោយបានប្រើឯកសារផ្សេងគ្នា ចូលទៅតំណាងអយ្យការអមសាលាដំបូងខេត្តខេត្តសៀមរាប ។ សំណុំរឿងទី១ ឈ្មួញដីសំបូររឿងឈ្មោះ លី អ៊ុំអេង បានប្តឹងភាគីម្ចាស់ដីពិតប្រាកដ ពីបទ រំលោភលើកម្មសិទ្ធិឯកជន ប្រព្រឹត្តនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ ចំណែកសំណុំរឿងទី២ ប្តឹងពីបទ ធ្វើអោយខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ដោយចេតនា  ប្រព្រឹត្តនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ បណ្តឹងទី១ លី អ៊ុំអេង ប្រើឯកសារ ដែលមានមនុស្សចំនួន៣នាក់ មកឈរធ្វើជាម្ចាស់ដីដើមលក់មកអោយខ្លួន ដែលដីនោះស្ថិតនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី។ បុគ្គលទាំង៣ នាក់នោះ ម្នាក់ឈ្មោះ លឹម ជក់ ដែលបានអះអាងថា បានកាន់កាប់ដីតាំងពីអាយុ១១ឆ្នាំ និងម្នាក់ឈ្មោះ ញ៉ាវ ណុល ដែលអះអាងថា បានកាន់កាប់ដីតាំងពីអាយុ០២ឆ្នាំ និងឈ្មោះ ឡាច នឿន។ ចំណែកបណ្តឹងទី២ លី អ៊ុំអេង ប្តឹងលើភាគីម្ចាស់ដីស្របច្បាប់ លើទីតាំងដីដដែល។ ឈ្មោះ លី អ៊ុំអេង បានយកឈ្មោះមនុស្សបីនាក់ មកអះអាងថាជាម្ចាស់ដីដើម ដែលមានឈ្មោះ លឹម ជក់ ឈ្មោះ ញ៉ាវ ណុល និងម្នាក់ទៀតឈ្មោះ ម៉ោញ ឡំ ហើយបានដាក់ឯក សារសំអាងដែលមានឈ្មោះ យិន ទី ជាម្ចាស់ដី ដែលស្ថិតនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ។ យោងតាម អ្នកស្រី សុខ សុភា ម្ចាស់ដីកាន់កាប់ស្របច្បាប់ឲ្យដឹងថា ឯកសារទីតាំងដីដែល ឈ្មោះ លី អ៊ំអេង ប្តឹងអ្នកស្រីមានផ្ទៃដី ១៥ ហិកតា ស្ថិតនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី។ ចំណែកទីតាំងដីដែលអ្នកស្រីកំពុងកាន់កាប់ដោយស្របច្បាប់នេះ ស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ហើយមានទំហំ តែ ១៣ ហិកតា.៦១ ប៉ុណ្ណោះ! គឺទាំងទីតាំង និង ទំហំដី ខុសគ្នាស្រលះ។ តែដោយសារជំទាវ លី អ៊ុំអេង វង្វេងស្មារតី អត់ស្គាល់ដីខ្លួនឯងច្បាស់ ទើបដើរប្តឹងបំណងរំលោភ យកដីគេទាំងបំពានបែបនេះ។ យោងតាមការបញ្ជាក់ម្តងហើយម្តងទៀត របស់លោក ហ៊ាប ថា មេឃុំត្បែង និង ឯកសារនានា តាំងពីថ្នាក់ភូមិ រហូតដល់ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ទីតាំងដី ដែលលោក ជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង អះអាងថា ជាដីរបស់ខ្លួន ហើយស្ពាយឯកសារដើរប្តឹងគេម្តងជា២ដងនោះ ស្ថិតនៅក្នុងភូមិ ស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មិនមែននៅក្នុងភូមិរវៀងតាទុំ ឃុំរំចែក ស្រុកបន្ទាយស្រី ដូចការលើកឡើងរបស់លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេងនោះទេ។ ក្នុងករណីនេះ ម្ចាស់ដីដែលកំពុងកាន់កាប់ស្រប ច្បាប់ បានកំពុងរៀបចំឯកសារដាក់ពាក្យប្តឹងបកទៅ លី អ៊ុំអេង វិញត្បិតបុគ្គលរូបនេះដើរប្តឹងគេគ្មានឯកសារច្បាស់លាស់ និងបង្កការខូចខាតពេលវេលា។ ចំណែក លោក ប្រុក យ៉ម ជាម្ចាស់ដើមនៃដីទំហំ ១៣.៦១ហិកតា ខាងលើ បានទាមទារអោយឈ្មោះ លី អ៊ុំអេង នាំយកមនុស្សដែលអះអាងថា ជាម្ចាស់ដើម ទៅតតាំងគ្នាតាមផ្លូវច្បាប់អោយដឹងសខ្មៅ។ ក្នុងសំណុំរឿងដីធ្លី ដែលម្ខាងមានឯកសារកាន់កាប់ស្របច្បាប់ដោយមានការទទួលស្គាល់ពីអាជ្ញាធរគ្រប់ថ្នាក់ ហើយម្ខាងដើរប្តឹងគេទាំងមិនស្គាល់ដីខ្លួន ឯងច្បាស់លាស់នេះ មហាជនបានសរសើរតាមរបៀបហួសចិត្តថា នៅស្រុកខ្មែរ ពិសេសខេត្តសៀមរាប មានតែជំទាវបណ្ឌិត លី អ៊ុំអេង ម្នាក់គត់ដែលអាចធ្វើបាន។ មិនស្គាល់ដីខ្លួនឯងច្បាស់ថា មានទំហំប៉ុន្មានពិតប្រាកដ និងនៅក្នុងភូមិឃុំអីផង ដើរប្តឹងគេ ដែលមើលទៅមិនខុសពីមនុស្សវង្វេង ស្មារតីនោះឡើយ។ តើនៅមានជំទាវបែបនេះប៉ុន្មាននាក់ទៀត? អីចឹងទេ សូមស្ថាប័នច្បាប់មេត្តាពិចារណា៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
633 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5541 នាក់
ខែនេះ :
18762 នាក់
3 ខែនេះ :
70660 នាក់
សរុប :
1558829 នាក់