ពិតជាខ្លាំងមែនមេឈ្មួញឈ្មោះ ស្នា ដែលរកសុីដឹកធ្យូង នៅស្រុកជីក្រែង ដឹកលក់រាល់ថ្ងៃ បានដោយរលូន ហេតុអ្វី?បានជំនាញមិនបង្ក្រាប.!!!
ខេត្តសៀមរាប៖ រថយន្តសាំយ៉ុងដឹកធ្យូងរបស់មេឈ្មួញឈ្មោះ ស្នា ដឹកជញ្ជូនធ្យូងដោយសេរី ខណះមន្ត្រីជំនាញមិនបង្ក្រាបសោះឡេីយ ទើបធ្វើអោយបុគ្គលរូបនេះកាន់តែបានដៃ ក្នុងមុខជំនួញការដឹកជញ្ជូនឃ្យូង យ៉ាង គគ្រឹក គ្រែង ចេញពីស្រុកជីក្រែង ខេត្តសៀមរាប យកទៅលក់នៅតាមបណ្តាខេត្តនានា បានដោយជោគជ័យ ក្នុងមុខជំនួញរបស់ខ្លួន។
ជាក់ស្តែងនៅយប់ថ្ងៃ ២៣ ខែតុលា ឆ្នាំ២០២២ បណ្តាញព័ត៌មាន បានប្រទះឃើញរថយន្តសាំយ៉ុង ដែលគេស្គាល់ច្បាស់ថា ជារថយន្តដឹកធ្យូងរបស់មេឈ្មួញជេីងខ្លាំងឈ្មោះ ស្នា នៅត្រង់ចំណុច ភូមិចេក និង ភូមិក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងផងដែរថា៖ បទល្មេីសដឹកធ្យូង គឺមានរថយន្តដឹកជញ្ជូនជារៀងរាល់ថ្ងៃយប់ មិនដែលអ:ខានឡើយ គឺដឹកបណ្តាក់គ្នាដូចខ្យង។
ដោយឡែកមេឈ្មួញឈ្មោះ ស្នា នេះដឹកជញ្ជូនធ្យូងជារៀងរាល់ថ្ងៃ ត្រូវបានគេសង្ស័យថា៖ ប្រហែលជាគាត់មានខ្នងធំហើយ ទេដឹង ទើបមន្ត្រីបរិស្ថានក្បាលដំរី និង រដ្ឋបាលព្រៃឈើភូមិគំរូ ដែលមាន លោក វុធ គ្រប់គ្រោង ម្តេចមិនហ៊ានបង្ក្រាប រហូតដល់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និង លោកប្រធានមន្ទីរបរិស្ថានខេត្ត លោក ស៊ុនគង់ ក៏មិនហ៊ានបង្ក្រាប ឈ្មួញខាងលេីនេះដែល បូករួមនិងមេឈ្មួញជាច្រើនទៀត ដែលកំពុង ធ្វើសកម្មភាព ជំនួញធ្យូង ក្នុងទឹកដី ភូមិឃុំខាងលើ នៃស្រុកជីក្រែង។
រថយន្តសាំយ៉ុងជាច្រើនគ្រឿងទៀត ដែលកំពុងដឹកជញ្ជូនធ្យូងជាច្រើនខែ ឆ្នាំ មកហើយនោះ តែគេនូវមិនទាន់ឃើញមានមន្ត្រីជំនាញណាម្នាក់ ចុះបង្ក្រាបនៅឡើយទេ ចាប់ពីថ្នាក់មូលរដ្ឋានភូមិឃុំស្រុក រហូតដល់ថ្នាក់ខេត្ត។
មុខជំនួញមហារីកនេះ ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋាន សង្ស័យថា៖ អាចប្រហែលជាមន្ត្រីជំនាញទាំងនោះ ត្រូវរ៉ូវគ្នាអស់ហើយ ទើបមេឈ្មួញជើងខ្លាំងឈ្មោះ ស្នា ! និងមេឈ្មួញជាច្រើនទៀត ក្អេងក្អាង មិនញញ៉ើតនិងសមត្ថកិច្ចបន្តិចសោះឡើយ។
ហើយកន្លងមកបានឃើញក្រុមជំនាញចម្រុះចុះបិទ ឡ ដុតធ្យូង អោយធ្វើកិច្ចសន្យាបញ្ឈប់ មិនអោយមានការដុតធ្យូងទៀតនោះទេ។
នៅព្រឹកថ្ងៃទី២៣ ខែតុលាឆ្នំា២០២២ នៅវេលាម៉ោង០៩និង២៧នាទី បណ្តញសារព័ត៌មានបាននខលទំនាក់ទំនងទៅ លោក ម៉ុង ប៊ុនលីម នាយខណ្ឌ័រដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ដើម្បីសាកសួរ លើករណីជំនួញឃ្យូង ដែលមានមេឈ្មួញខាងលើកំពុងធ្វើចរាចណ៍ ទីតាំងខាងលើនេះ ខលចូលតែមិនមានអ្នកទទួលទូរសព័្ទ។ ដោយឡែក លោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ត្រូវបានមជ្ឈដ្ឋានទូរទៅរិះគន់ថា៖ ការនិវត្តន៍ធ្វើគ្មានប្រសិទ្ធភាព ក្នុងការបញ្ជារដល់កូនចៅក្រោមឱវាទរបស់ខ្លួន ឬមួយក៏មិនបញ្ជាទេ ? ពេលអ្នកសារព័ត៌មានរាយការណ៍ ឆ្លើយអោយរួចពីមាត់ថា ចាំអោយកម្លាំងសហការបង្ក្រាប តែជាក់ស្តែងតែមិនឃើញបងង្ក្រាបសោះ។
ដូច្នេះ តើអោយប្រជាពលរដ្ឋរំពឹងអ្វីទៀត បើមន្ត្រីជំនាញឈរអោបដៃមើលរបៀបនេះ ជាហេតុធ្វើឲ្យព្រៃឈើនឹងរលាយអស់ក្នុងពេលឆាប់ៗនេះជាក់ជាមិនខានឡើយ ។
មហាជនបានសំណូមពរទៅដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប គួរមានវិធានចំពោះមន្ត្រីដែលមិនអនុវត្តន៍ច្បាប់ ព្រោះមន្ត្រីជំនាញទាំងនោះបែរជានាំគ្នាសំងំស្ងាត់ឈឹង នៅបណ្តែតបណ្តោយ អោយក្រុមឈ្មួញខាងលើរកសុីដឹកជញ្ជូនធ្យូង ពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយមិនបង្រ្កាប និងសូមឯកឧត្ដម ដាក់ការ សើុបអង្កេត ទៅលើមន្ត្រីជំនាញ ដែលកំពុងដេកលក់ ធ្វើមើលឃើញរថយន្តដឹកធ្យូងរស់មេឈ្មួញឈ្មោះ ស្នា និងក្រុមឈ្មួញដ៏ទៃទៀត ឬ មួយក៏អស់លោក ដេកចាំតែទទួល លាភសក្ការៈ អស់ហើយទេដឹង ជាថ្នូមិនបង្រ្កាប។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃខែឆ្នាំដ៏ដែល មានរថយន្តសាំយ៉ុងចំនួន៩គ្រឿង បានដឹកឃ្យូូងចេញពីចំណុចភូមិឃុំខាងលើ ហើយម្យ៉ាង វិញទៀត នៅតាមក្រោមផ្ទះរបស់ពលរដ្ឋដែលរស់នៅ ជាប់ផ្លូវកៅស៊ូ វិញ សង្កេតឃើញថា សម្បូរ ធ្យូង សាងពីគោយន្ត ដាក់រថយន្តសាំយ៉ុង ជារៀងរាល់រាល់ថ្ងៃផងដែរទាន៕