ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មេឃុំត្បែង ស្រុកបន្ទាយស្រី អះអាងថា ទីតាំងដីចំនួន២កន្លែង ពិតជារបស់លោកស្រី សុខ សុភា ស្របច្បាប់ មិនដូចជាការលើកឡើងរបស់ជំទាវ លី អុំអេង នោះទេ.!!!
Sun,23 October 2022 (Time 10:03 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 305នាក់)


ខេត្តសៀមរាប៖ លោកមេឃុំត្បែង ស្រុកបន្ទាយស្រី លោក ហ៊ាប ថា បានអះអាងថា ទីតាំងដីចំនួន២កន្លែង ដែលមួយកន្លែងមានទំហំបីហិកតា ស្ថិតនៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក និងមួយកន្លែងទៀតមានចំនួនបីម្លង់ ទំហំជាង១៣ហិកតា ស្ថិតនៅក្នុងភូមិស្រះខា្វវ ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ពិតជារបស់លោក ស្រី សុខ សុភា ប្រាកដមែន ដោយមានការដឹងឮពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។ ការចេញមុខបកស្រាយរបស់លោក ហ៊ាប ថា ដែលជាមេឃុំត្បែង ស្រុកបន្ទាយស្រីនេះ បានធ្វើឡើងបន្ទាប់ពី ឈ្មួញដីដ៏សំបូររឿងអាស្រូវ ជំទាវឧកញ៉ា បណ្ឌិត លី អុំអេង បានអះអាងថា ដីទាំងនោះជារបស់ខ្លួន និងបានដាក់ពាក្យប្តឹងម្ចាស់ដីស្របច្បាប់ទៅតុលាការផងដែរ។ តាមលោក ហ៊ាប ថា ចំពោះដីទីតាំងទី១ ដែលមានទំហំ ៣០០០០ ម៉ែត្រការ៉េ (បីម៉ឺនមែត្រការ៉េ) ដែលមានទីតាំងស្ថិតនៅភូមិ សាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងដីទីតាំងទី២ ដែលមានបីប្លង់ ដីទី១ មានទំហំ ៣៦០៨៣ ម៉ែត្រការ៉េ ដីទី២ មានទំហំ ៥០០០០ ម៉ែត្រការ៉េ និងដីទី៣ មានទំហំ ៥០០០០ ម៉ែត្រការ៉េ ដែលដីទាំងបីប្លង់នេះ មានទីតាំងស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺជាដី ដែលឈ្មោះ រ៉ែន័រ ម៉ារាវុលនី ប្រធានក្រុមហ៊ុន Delta W Trading Co, Ltd បានទិញពីប្រជាពលរដ្ឋ កាលពីអំឡុងឆ្នាំ២០០៥ និងឆ្នាំក្រោយៗទៀត ដោយបានធ្វើការកាន់កាប់អាស្រ័យផល ជាប់ជាបន្តបន្ទាប់ និងបានដាក់បង្គោលរបងស៊ីម៉ង់ព័ទ្ធជុំវិញតាមព្រំដី មានឯកសារបញ្ជាក់អំពីសិទ្ធិ កាន់កាប់លើដីច្បាស់លាស់ និងមានអាជ្ញាធរដឹងឮត្រឹមត្រូវតាមច្បាប់។ ដីទាំងបួនប្លង់(២ទីតាំង)ខាងលើនេះ ឈ្មោះ រ៉ែន័រ ម៉ារាវូលនី បានអោយតំណាងរបស់ខ្លួនឈរឈ្មោះលើលិខិតផ្ទេរកម្មសិទ្ធិ និងបានធ្វើការផ្ទេរសិទ្ធិកាន់កាប់លើដី អោយមកលោកស្រី សុខ សុភា ដែលជាតំណាងស្របច្បាប់របស់ក្រុមហ៊ុន ធ្វើការគ្រប់គ្រង និងកាន់កាប់បន្ត។ លោក ហ៊ាប ថា បន្តថា យើងខ្ញុំទាំងអស់គឺជាអ្នកដែលបានជួយរៀបចំ និងសម្របសម្រួលពាក់ព័ន្ធនឹងការទិញដីទាំងបួនប្លង់ ខាងលើនេះ និងមានមួយចំនួនជាអតីតអាជ្ញាធរ ដែលជាអ្នកចុះហត្ថលេខាលើលិខិតផ្ទេរកាន់កាប់លើដី និងឯកសារពាក់ព័ន្ធផ្សេងៗទៀតលើដីទាំងបួនប្លង់ និងបានដឹងឮអំពីការកាន់កាប់លើដី ទាំងបួនប្លង់ខាងលើនេះ ហើយក៏ស្គាល់នូវទីតាំងដីទាំងបួនប្លង់នេះផងដែរ។ ហើយយើងខ្ញុំយល់ព្រមធ្វើជាសាក្សីអោយគ្រប់ពេលដែលមានការស្នើសុំ ពីភាគីខាងម្ចាស់ដី ឬអាជ្ញាធរ ឬ ស្ថាប័នពាក់ព័ន្ធ ឬពីស្ថាបនតុលាការគ្រប់ជាន់ថ្នាក់ ដែលចាំបាច់ត្រូវការអោយយើងខ្ញុំទាំងអស់គ្នា ធ្វើជាសាក្សីទៅឆ្លើយបំភ្លឺ ដើម្បីបញ្ជាក់នូវរឿងហេតុការពិតដែលយើងខ្ញុំដឹង សម្រាប់ជាការដោះ ស្រាយវិវាទលើដីទាំងបួនប្លង់នេះ ពាក់ព័ន្ធនឹងសិទ្ធិលើការកាន់កាប់អាស្រ័យផលលើដី របស់ភាគី ម្ចាស់ដី ។ យើងខ្ញុំសូមបដិសេធចោលនូវរាល់លិខិត ឬឯកសារទាំងឡាយណាដែលធ្វើឡើងដោយភាគីតតិយជន ណាមួយដែលមានចេតនាទុច្ចរិត ដែលធ្វើដោយបំពាន ឬដោយក្លែងបន្លំនូវរាល់លិខិត ឬឯកសារ ផ្សេងៗ ដើម្បីជាការអះអាងអំពីសិទ្ធិកាន់កាប់អាស្រ័យផល ដោយរំលោភយកដីធ្វើជាកម្មសិទ្ធិខ្លួន ពីភាគីម្ចាស់ដីដែលមានលិខិត ឬឯកសារទាំងឡាយដែលធ្វើឡើងដោយត្រឹមត្រូវ ច្បាស់លាស់ មានការទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ ពាក់ព័ន្ធនឹងដីទាំងបួនប្លង់ខាងលើនេះ។ ទន្ទឹមនឹងការអះអាងយ៉ាងច្បាស់លាស់ពីសំណាក់ លោក ហ៊ាប ថា ដែលជាមេឃុំត្បែង ច្រើនជំនាន់នោះ ប្រជាពលរដ្ឋដែលដឹងរឿងទំនាស់រវាងភាគីលោកស្រី សុខ សុភា និងជំទាវ លី អុំអេង បានសម្តែងនូវការងឿងឆ្ងល់ថា ដីគេមានម្ចាស់ស្របច្បាប់ មានទាំងអាជ្ញាធរអះអាងយ៉ាងជាក់ច្បាស់បែបនេះ កោតតែលោកជំទាវឧកញ៉ាបណ្ឌិត ចេះស្ពាយឯកសារដីពីណាពីណីទៅដើរប្តឹងគេទៅរួច? ប្រជាពលរដ្ឋបន្តថា ក្រៅពីស្ពាយឯកសារដីទីតាំងទៅប្តឹងគេហើយនោះ ឯកសារទាំងនោះ ក៏ត្រូវបានគេមើលឃើញថា ហាក់មានភាពមិនប្រក្រតី ដូចជាប្រើក្រដាសសន្លឹកឯកសារថ្មី កែដាក់ឆ្នាំចាស់ ពាក្យសុំកាន់កាប់ដីធ្លី និងបង្កាន់ដីទទួលពាក្យកាន់កាប់ដី ចុះថ្ងៃខែដូចជាគ្នាជាដើម ដែលការណ៍នេះ ត្រូវបានមហាជនដាក់ការសង្ស័យថា អាចជាការរៀបចំទុកជាមុនរបស់លោកស្រីលី អុំអេង ព្រោះស្រុកខ្មែរមានតែលោកស្រីម្នាក់គត់ដែលអាចធ្វើបាន នោះគឺអាចចាប់ដៃមន្ត្រីពីថ្នាក់ភូមិ ដល់ស្រុកចុះហត្ថលេខាលើលិខិតដីធ្លីក្នុងថ្ងៃតែមួយបាន។ បើទោះជាយ៉ាងណា សម្រាប់ភាគីអ្នកស្រី សុខ សុភា បានអះអាងថា ដីទាំង២ទីតាំង ដែលឈ្មួញល្បីឈ្មោះលី អ៊ុំអេង ចិញ្ចឹមចិត្តចង់លេបត្របាក់នោះ ពិតជារបស់អ្នកស្រីប្រាកដមែន ។ អ្នកស្រីថា មាសសុទ្ធមិនខ្លាចភ្លើង ទោះលី អុំអេង មានឥទ្ធិពលប៉ុនណា មានលុយប៉ុនណា ដើរប្តឹងដល់ណាក៏មិនខ្លាចដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
728 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5636 នាក់
ខែនេះ :
18857 នាក់
3 ខែនេះ :
70755 នាក់
សរុប :
1558924 នាក់