ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កម្លាំងអាវុធហត្ថចាប់វាយខ្នោះជនដៃដល់ឈ្មោះ សោម សមសក្ត័ ហើយនៅមុននេះបន្តិច.!!!
Wed,26 October 2022 (Time 04:16 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 305នាក់)


ទីបំផុតជនជាប់ចោទដ័មានឥទ្ធិពលឈ្មោះ សោម សមស័ក្ត ដែលជាជនដៃដល់ក្នុងសំណុំរឿង ជេរប្រមាថជាសាធារណ: ប្រើអំពើហឹង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ចាប់វាយខ្នោះបានហើយ នៅមុននេះបន្តិច។ ជនជាប់ចោទ ដែលត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចាប់វាយខ្នោះ មានឈ្មោះសោម សមសក្ត័ មានតួនាទីជានាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប និងជាជនជាប់ចោទ ក្នុងសំណុំរឿងជេរប្រមាថជាសាធារណ: ប្រើអំហឹង្សាដោយចេតនា និងបប៉ុនប៉ងមនុស្ស ឃាត។ ប្រភពច្បាស់ការពីសមត្ថកិច្ចក្នុងហេតុការណ៍ បានបង្ហើបអោយដឹងថា ការចាប់ខ្លួនជនជាប់ចោទរូបនេះ ធ្វើឡើងនៅម៉ោង ជាង១១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងភ្នំពេញ គ្រាដែលជននេះកំពុងរត់គេចខ្លួនចេញពីខេត្តសៀមរាប ទៅសម្ងំនៅទីនោះ។ ទោះបីយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតអំពីនិតិវិធីបន្តនោះទេ ប៉ុន្តែសមត្ថកិច្ចក្នុង ហេតុការណ៍ បានបង្ហើបអោយដឹងថា ជនជាប់ចោទឈ្មោះ សោម សមសក្ត័ ដែលបានចាប់ខ្លួន នឹងត្រូវបញ្ជូនទៅបន្តនិតិវិធី នៅឯខេត្តកំពង់ចាម។ សូមបញ្ជាក់ថា៖ ជនជាប់ចោទឈ្មោះ សោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវបានលោក ស្រី ផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរ ប្រមាថ ជាសាធារណ: បទប្រើអំពើហឹង្សាដោយ ចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថ យន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី ក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២២។ ជុំវិញការចាប់វាយខ្នោះលើជនសង្ស័យដ៍មាន ឥទ្ធិ ពល ឈ្មោះ សោម សមសក្ត័ នេះអង្គភាពសារព័ត៌មាន ប៉ោយប៉ែត ប៉ុស្តិ៍ នឹងធ្វើការផ្សាយលំអិត ជាបន្តបន្ទាប់ ក្នុងពេលបន្តិចទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅក្រសួងអោយផ្លាស់ប្តូរ លោកអាងណារិទ្ធ ចេញពីប្រធានមន្ទីរ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជល់មាន់តាមកញ្ជាក់ទូរស្សន៍អនឡាញមានឡូតូ និងយូគី កំពុងពង្រាយគ្រប់កន្លែងក្នុងស្រុកជាំក្សាន្ត លោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុក និងលោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការខេត្ត ព្រះវិហារ បានជ្រាបដែរឬទេ??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យអុំទូក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
50 នាក់
ម្សិលមិញ :
525 នាក់
សប្តាហ៍នេះ :
2760 នាក់
ខែនេះ :
13355 នាក់
3 ខែនេះ :
58474 នាក់
សរុប :
1353186 នាក់