ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ចាប់វាយខ្នោះជនដ៏មានឥទ្ធិពលក្នុងខេត្តសៀមរាប តាមអំណាចដីកាបង្គាប់របស់តុលាការ ខេត្តកំពង់ចាម.!!!
Thu,27 October 2022 (Time 02:29 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 253នាក់)


ជនជាប់ចោទឈ្មោះ សោម សមសក្ត័ ដែល នណាៗក៏ស្គាល់ថា ជាបុរសមានឥទ្ធិពលនៅក្នុងខេត្តសៀមរាប បានត្រូវកម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេសចាប់វាយខ្នោះ តាមអំណាចដីកាបង្គាប់អោយនាំខ្លួនរបស់តុលាការខេត្តកំពង់ចាម។ ការចាប់ខ្លួនជនជាប់ចោទរូបនេះ ធ្វើឡើងនៅម៉ោង ជាង១១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២២ នៅទី ក្រុងភ្នំពេញ គ្រាដែលជននេះកំពុងរត់គេចខ្លួនចេញពីខេត្តសៀមរាបទៅសម្ងំនៅទីនោះ។ យោងតាមដីកាបង្គាប់អោយនាំខ្លួនលេខ ៧៦៣ពសចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ចុះហត្ថលេខាដោយលោកសួស ឡា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាមបង្ហាញថា បានឃើញ លិខិតលេខ ១៤៥៧ កយ.រ០/២២ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ របស់ ក្រសួងយុត្តិធម៌ ផ្ទេរសមត្ថកិច្ចសុំណុំរឿងព្រហ្មទណ្ឌលេខ ៧២២ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូង ខេត្តសៀមរាប មកសាលាដំបូង ខេត្តកំពង់ចាម។ ដីកាបង្ហាញទៀតថា ការសុំពន្យាពេលចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់មេធាវីការពារសិទ្ធិអោយជនត្រូវចោទពុំមានការអនុញ្ញាតពីចៅក្រមស៊ើបសួរសាលា ដំបូង ខេត្តសៀមរាបឡើយ។ ជនជាប់ចោទ ដែលត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចាប់វាយខ្នោះ មានឈ្មោះសោម សមសក្ត័ មានតួនាទីជានាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប និងជាជនជាប់ចោទ ក្នុងសំណុំរឿងជេរប្រមាថជាសាធារណ: ប្រើអំពើហិង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត ហើយត្រូវបញ្ជូនទៅបន្តនិតិវិធី នៅឯខេត្តកំពង់ចាម។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងពេលអនុវត្តន៍ដីការនាំខ្លួន ក៏មានអនុរដ្ឋលេខាធិកាក្រសួងយុត្តិធម៌ម្នាក់ឈ្មោះ សម ពិសិដ្ឋិ បានយក ឈ្មោះឯកឧត្តម ហ៊ីង ប៊ុនហៀង និងឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ មកប្រើគំរាមសមត្ថកិច្ច ដើម្បីការពារជនដែលត្រូវនាំខ្លួន ដែលធ្វើអោយ សមត្ថកិច្ចលំបាកជាខ្លាំងក្នុងការអនុវត្តដីការបស់តុលាការ។ ហើយបានស្រែកឡូឡារ ថា ជនត្រូវចោទទៅផ្តិតមេដៃលើពាក្យស្នើរសំ ប្ដូរសមត្ថកិច្ចតុលាការ ខេត្តកំពង់ចាមទៅសាលាដំបូងខេត្តកណ្តាលវិញ ដោយបានអះអាង រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌បានឯកភាពលើដីកាស្នើរសុំប្ដូរសមត្ថកិច្ចនេះរួចហើយនៅតែស្នាមមេដៃ ជនត្រូវចោទប៉ុណ្ណោះ។ សូមបញ្ជាក់ថា ជាប់ចោទឈ្មោះសោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរ ប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយ ចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថ យន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី ក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅក្រសួងអោយផ្លាស់ប្តូរ លោកអាងណារិទ្ធ ចេញពីប្រធានមន្ទីរ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំងជល់មាន់តាមកញ្ជាក់ទូរស្សន៍អនឡាញមានឡូតូ និងយូគី កំពុងពង្រាយគ្រប់កន្លែងក្នុងស្រុកជាំក្សាន្ត លោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុក និងលោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការខេត្ត ព្រះវិហារ បានជ្រាបដែរឬទេ??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យអុំទូក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
54 នាក់
ម្សិលមិញ :
525 នាក់
សប្តាហ៍នេះ :
2764 នាក់
ខែនេះ :
13359 នាក់
3 ខែនេះ :
58478 នាក់
សរុប :
1353190 នាក់