ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ចាប់វាយខ្នោះជនជាប់ចោទសោម សមសក្តិ មិនទាន់បានមួយដង្ហើមចង្រិតផង ក៏ដោះលែងទៅវិញ ធ្វើអោយមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន!!!
Mon,31 October 2022 (Time 01:35 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 473នាក់)


ខេត្តកំពង់ចាម៖ មហាជនស្ទើពាក់កណ្តាលប្រទេស បានធ្វើការរិះគន់យ៉ាងខ្លាំង ក្នុងរឿងព្រហ្មទណ្ឌមួយនេះដែលតុលាការដោះលែងជនជាប់ចោទ ទាំងជនរង គ្រោះមិនបានដកពាក្យបណ្តឹង។ ការរិះគន់រហូតលើកជាចម្ងល់នេះ គឺបន្ទាប់ពីជន ជាប់ចោទ​ចំនួន៣បទល្មើស ត្រូវសមត្ថកិច្ចអនុវត្តដីកាចាប់វាយខ្នោះយកទៅឃុំខ្លួនមួយយប់ ហើយត្រូវតុលា ការខេត្តកំពង់ចាមដោះលែងវិញយ៉ាងតក់ក្រហល់ ស្ទើតែមិនទាន់បានមួយដង្ហើមចង្រិតផង។ ជុំវិញការសម្រេចដោះលែងជនជាប់ចោទឈ្មោះ សោម សមសក្តិ អោយនៅក្រៅឃុំរបស់តុលាការខេត្តកំពង់ចាមយ៉ាងតក់ក្រហល់នេះ អង្គភាពសារព័ត៌មានយើងខ្ញុំ មិនអាចស្វែងរកជួបអ្នកនាំពាក្យរបស់សាលាដំបូងខេត្តកំពង់ចាម ដើម្បីសុំការពន្យល់បានទេ នៅព្រឹកថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២នេះ។ ប៉ុន្តែ លោក ទី បរិញ៉ា អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់សារព័ត៌មានដើមរាំងថា មិនមែនដោះលែងទេ គឺដាក់អោយស្ថិតក្រោមការត្រួត ពិនិត្យតាមផ្លូវតុលាការ(នៅក្រៅឃុំ)។ លោកបន្តថា ការសម្រេចដាក់អោយស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការគឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ។ លោកបញ្ជាក់ថា ការដាក់អោយស្ថិតក្រោមការត្រួត ពិ និត្យតាមផ្លូវតុលាការ គឺមិនមានការដាក់តំកល់ប្រាក់នោះទេ។ លោកស្រី ផាត់ សុជឿន ជាដើមបណ្តឹង ហើយជាជនរងគ្រោះក្នុងអំពើជេរប្រមាថជាសាធារណ: អំពើហឹង្សាដោយចេតនា និងអំពើប៉ុនប៉ង មនុស្សឃាត បានអោយដឹងថា ចំពោះរឿងនេះលោកស្រីមិនបានដកពាក្យបណ្តឹងនោះទេ។ ចំពោះការដោះលែងជន ជាប់ចោទអោយនៅក្រៅឃុំរបស់តុលាការខេត្តកំពង់ចាម នេះ លោកស្រីក៏មិនបានដឹងដែរ តែសង្ឃឹមថា តុលាការនឹងផ្តល់ភាពយុត្តិធម៌ដល់លោកស្រី។ មហាជនបានលើកជាសំណួរថា ជននេះបានប្រព្រឹត្តរហូតដល់ទី៣បទល្មើស ហើយសមត្ថកិច្ចអនុវត្តតាមដីកា ចុះហេតុអីតុលាការសម្រេចដោះលែងអោយនៅក្រៅឃុំយ៉ាងលឿនតក់ក្រហល់បែបនេះ ឬមួយថាមានអាថកំបាំងអ្វី.?។ បើប្រៀបធៀបនឹងបុគ្គលផ្សេង ឬជារាស្ត្រផ្សេងៗទៀត តើតុលាការដោះលែងដូចគ្នាដែរទេ?។ ជាមួយនឹងហេតុការណ៍ដ៏អាក្រក់នេះ ជនរងគ្រោះរួមទាំងមហាជនស្ទើពាក់កណ្តាលប្រទេស បានទទូចសុំអោយតុលាការអនុវត្តច្បាប់អោយមានប្រសិទ្ធិភាព ដើម្បីជាគំរូល្អ និងទទួលការគោរពពីរាស្ត្រគ្រប់រូប។ សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ សោម សមសក្ត័ នាយកទីចាត់ការហិរញវត្ថុសាលាខេត្តសៀមរាប ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងភ្នំពេញ ចាប់ខ្លួននៅម៉ោង ជាង១១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២២ នៅទី ក្រុងភ្នំពេញ គ្រាដែលជននេះកំពុងរត់គេចខ្លួនចេញពីខេត្តសៀមរាប ទៅសម្ងំនៅទីនោះ។ ជននេះជាប់ចោទពីបទ ជេរ ប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយ ចេតនា និងបទប៉ុនប៉ង មនុស្សឃាត ប្រព្រឹត្តនៅចំណុច(ផ្សារ អាស៊ី ក្នុងខេត្ត សៀមរាប កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២) តែនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក៏ត្រូវចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ចាម ដោះលែងអោយនៅក្រៅឃុំយ៉ាងតក់ក្រហល់។ អង្គភាពសារព័ត៌មានយើងខ្ញុំ រងចាំធ្វើការបកស្រាយបំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា គឺអោយមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2335 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7647 នាក់
ខែនេះ :
23485 នាក់
3 ខែនេះ :
78104 នាក់
សរុប :
1662031 នាក់