ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៣ជាង មានក្រុម យុវវ័យ មួយក្រុម មានគ្នា៤នាក់ បាននាំគ្នាជួលទូកគេជិះ គោលបំណង ទៅលេងផ្ទះមិត្តភក្តិមួយទៀតនៅចំណុចភូមិក្បាលកោះ ក្បែរអូរព្រំដែនកម្ពុជា-ថៃ តែអកុសល្យ ទូកក្រឡាប់ បណ្តាលអោយ នារីវ័យក្រមុំ ១៨ ម្នាក់ អត់ចេះហែលទឹក បានលង់ទឹកស្លាប់ ដែលក្នុងហេតុការណ៍នោះ មិត្តភក្តិ បីនាក់ទៀត ខំព្រឹងស្រវេ ស្រវា ជួយដែរគ្នាដែរ តែជួយមិនបាន។ សូមបញ្ជាក់៖ សពនារីវ័យក្រមុំមានឈ្មោះ ស្រី ថេង មានអាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅខេត្តសៀមរាប បច្ចុប្បន្នភាព មកធ្វើការនៅប៉ោយប៉ែត ស្នាក់នៅជាមួយជីដូន ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន: សពត្រូវបានដឹកយកមកតម្កល់នៅសាលាតម្កល់សព(វត្តបាលិលេយ្យ)ក្រុងប៉ោយប៉ែត ដើម្បីអោយសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី។ គួររំលឹកផងដែរថា៖ នៅក្រុងប៉ោយប៉ែត តាំងពីទឹកជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង និងបានលេចផ្ទះប្រពលរដ្ឋមួយចំនួនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត នារដូវវស្សា ឆ្នាំ២០២២នេះ មានករណីលង់ទឹកស្លាប់មនុស្ស ចំនួន ៣ នាក់ ហើយ ក្នុងនោះមាន កុមារ ២ នាក់ និង នារីវ័យក្រមុំម្នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា