ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កម្លាំងជំនាញនិងសមត្ថកិច្ចចម្រុះ សហការចាប់ឡាន ដឹកអុស ព្រៃ ខុសច្បាប់ ចំនួន ២០ ម៉ែត្រគូប នៅចំណុចគល់ស្ពានព្រៃប្រស់.!!!
Wed,05 October 2022 (Time 11:55 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 328នាក់)


ខេត្តកំពង់ធំ៖ កម្លាំងជំនាញសមត្ថកិច្ចចម្រុះ បានធ្វើការឆ្មក់ចាប់រថយន្តដឹកផលអនុផលព្រៃឈើ (អុសព្រៃ) ខុសច្បាប់ ខណៈឈ្មួញព្យាយាមបើករត់គេចពីជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ លុះមកដល់ចំណុចគល់ស្ពានព្រៃប្រស់ ក្នុងស្រុកកំពង់ស្វាយ ត្រូវបានចាប់បាន។ ប្រតិបត្តិការបង្ក្រាបរថយន្តដឹកផលអនុផលព្រៃឈើខុសច្បាប់នេះ ដឹកនាំដោយលោក ស៊ី កុលស នាយរងខណ្ឌរដ្ឋបាលព្រៃឈើ កំពង់ធំ សហការជាមួយនឹងកម្លាំងនគរបាលស្រុកកំពង់ស្វាយ កាលពីល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចភូមិព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក ស៊ី កុលស នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ បានអោយដឹង កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ថា ក្នុងប្រតិបត្តិការបង្ក្រាបខាងលើនេះ គឺកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ រហូតឈានមកដល់ការបង្ក្រាបបានលទ្ធផលល្អ។ យោងតាមប្រភពព័ត៌មានច្បាស់ការពីសមត្ថកិច្ចជំនាញ បានអោយដឹងងថា ជនល្មើសដែលដឹកជញ្ជូនផលអនុផលព្រៃឈើ (អុសព្រៃ) ខុសច្បាប់ ជាង ២០ ម៉ែត្រគូប ឃាត់រថយន្តកូរ៉េ ១គ្រឿង ប្រភេទ ២ តោនកន្លះ ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ស្លាកលេខ ហ-០១២៤ ភព៣។ ម្ចាស់រថយន្ត ឈ្មោះ ហេង បូរ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពពិជ ឃុំចុងដូង ស្រុកបារាយណ៍។ យោងប្រភពព័ត៌មាន បានបង្ហើបអោយដឹងថា ផលអនុផលព្រៃឈើនេះ គឺដឹកជញ្ជូនចេញពីព្រៃសហគមន៍ ស្រែក្រសាំង ស្ថិតនៅភូមិក្រសាំង ឃុំទ្រា ស្រុកស្ទោង។ រថយន្តដឹកបទល្មើសខាងលើ រួមទាំងជនល្មើស ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2265 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7577 នាក់
ខែនេះ :
23415 នាក់
3 ខែនេះ :
78034 នាក់
សរុប :
1661961 នាក់